វីដេអូឃ្លិបមួយ ដែលនិយាយអំពី ប៉ូលីសចរាចរណ៍ ចាប់បានអ្នកបង្កគ្រោះថ្នាក់នៅលើដងវិថី ដោយមានផ្ទុកសារធាតុស្រវឹងក្នុងខ្លួន និងត្រូវបានប៉ូលីស យកឧបករណ៍ផ្លុំវាស់ជាតិអាកុល គឺជាវីដេអូឃ្លិបសំណើច និងល្បីបំផុត ក្នុងឆ្នាំ ២០១៤ ។
ក្នុងវីដេអូឃ្លិបនេះ ប៉ូលីសចរាចរណ៍បានឲ្យជនបង្កគ្រោះថ្នាក់ ដែលផ្ទុកសារធាតុស្រវឹងក្នុងខ្លួន វាស់ជាតិអាកុល ដោយផ្លុំ បានតែពាក់កណ្តាល ក៏ថា ផ្លុំ អាលីង ឬ អាលីងហ្មង ដែល ក្លាយជាពាក្យមួយ ល្បីបំផុត ក្នុងឆ្នាំ ២០១៤ និងត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមយកពាក្យនេះ Comments ផងដែរ។
សិល្បករម្នាក់ សុំមិនបញ្ចញឈ្មោះ បានឲ្យដឹងថា វីដេអូឃ្លិបនេះ ពិតជាកំប្លែង និងអស់សំណើចបំផុត ហើយខ្លួនខ្ញុំក៏យកពាក្យនេះ លេងជា Comments លើបណ្តាញសង្គមហ្វេសប៊ុកផង ដែរ ។
ដោយឡែកយុវសិស្សម្នាក់ ឈ្មោះ ហ៊ុយ វិទ្យាល័យជាស៊ីមសន្ធរមុខ បានឲ្យដឹងថា វាកំប្លែងណាស់បង វីដេអូនេះ ដោយត្រូវបានគេចែកចាយតៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងឆ្នាំ ២០១៤ និង ប្រើយកពាក្យអស់អាលីងហ្មង មកធ្វើជា Comments ហើយមិត្តភក្តិខ្ញុំក៏ដូចគ្នាដែរ ។ ប្អូនបានបន្ថែមទៀតថា បើពេលទំនេរអផ្សុក យកវិដេអូឃ្លិបនេះមកមើល វាញ៉ាំង ភាពសប្បាយចិត្តមួយពេលផងដែរ៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ ៖
មតិយោបល់