នៅក្នុងឆ្នាំ ១៩៧០ ម្ចាស់រថយន្ត Austin Healey 3000 ប្រភេទស្ព័រ ដែលផលិតឡើងនៅឆ្នាំ ១៩៦៧ ម្នាក់ឈ្មោះ Bob Russell បានបាត់រថយន្តរបស់ខ្លួននៅក្នុងផ្ទះជួល (Apartment) របស់គាត់ នៅក្នុងទីក្រុង Philadelphia។

ក្រោយពីបានបាត់នូវរថយន្តនេះ លោក Russell បានធ្វើការស្វែងរក ព្រមទាំងបានប្ដឹងប៉ូលិសឲ្យស៊ើបរកផងដែរ ប៉ុន្តែជាអកុសល រថយន្តនោះគ្មានដានអ្វីសោះ។
៤២ ឆ្នាំ ក្រោយមក យុគ្គសម័យអ៊ីនធើណែតបានមកដល់ លោក Russell បានប្រទះឃើញនូវរថយន្តរបស់គាត់ត្រូវបានគេដាក់ដេញថ្លៃនៅលើគេហទំព័រ eBay។ ក្រោយពីបានឃើញភ្លាម លោកតា Russell បានធ្វើការទំនាក់ទំនងទៅកាន់អ្នកដាក់ដេញថ្លៃ ហើយគាត់បាននិយាយ គាត់ស្អប់នូវអំពើទុច្ចរិតខ្លាំងណាស់ ហើយអ្នកឯងមិនគួរដាក់លក់នូវរថយន្តគេដែលបានបាត់នោះទេ។
លោកតា Russell បានរក្សាទុកនូវកូនសោ ព្រមទាងឯកសាដែលពាក់ព័ន្ធផ្សេងៗ រួមមានឯកសារទិញ-លក់ លិខិតធានា ព្រមទាំងសាក្សី រួមនឹងលិខិតបញ្ជាក់ថា រថយន្តនេះ ពិតជាបានបាត់កាលពីឆ្នាំ ១០៩៧០។
លោកតា Russell និងភរិយាបានធ្វើដំណើរទៅទីក្រុង L.A ដើម្បីទទួលយកនូវរថយន្តរបស់គាត់ដែលបានបាត់អស់រយៈពេល ៤២ឆ្នាំមកហើយ។ នៅពេលនេះរថយន្តមួយនេះ កំពុងតែស្ថិតនៅក្នុងហ្គារាស ព្រោះថាលោកតា Russell គាត់មានបំណង់ចង់ប្រើនូវរថយន្តនេះវិញ គាត់ថាវានៅដំណើរការបានល្អ គ្រាន់តែថាហ្វ្រាំងមិនសូវស៊ីប៉ុណ្ណោះ៕
មតិយោបល់