ព័ត៌មានជាតិ

រន្ធត់! ម៉ូតូ៣គ្រឿងបុកប៉ះគ្នាបណ្ដាលឲ្យមនុស្ស ៤នាក់រងរបួសធ្ងន់ស្រាល

កណ្ដាល: នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួស ៤នាក់ ចំណុចមុខផ្ទះ រស់ ជឹម លើកំណាត់ផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ឌូក ពណ៌សរលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឯម សំអូន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល (អត់ពាក់មួកសុវត្តិភាព)(របួសស្រាល) បើកបរមានទិសដៅពីលិចទៅកើតពីអរិយក្សត្រមកសារិកាកែវ បើកមកដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿងតែមិនផុត ក៏ជ្រុលមកបុកនឹងម៉ូតូមួយគ្រឿងម៉ាក សង់ប៊ុច សេ១១០ ផលិតឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-7978 បើកបរមានទិសដៅពី លិចទៅកើតបញ្រ្ចាស់គ្នាបើកបរដោយឈ្មោះ អូន ខួច ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល (របួសធ្ងន់) បណ្តាលដួលខ្ទាតទៅប៉ះនឹងម៉ូតូមួយគ្រឿងទៀត ដែលបើកបរក្នុងទិសដៅស្របគ្នាបណ្តាលឲ្យដួល ម៉ូតូម៉ាក Honda Dream C១២៥ ផលិតឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-0315 បើកបរដោយឈ្មោះ សៀង សុង ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិលើ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (របួសស្រាល)។ អ្នករួមដំណើរម្នាក់ឈ្មោះ រុណ ឌីណា ភេទប្រុស អាយុ ៣ឆ្នាំ មុខរបរ ក្នុងបន្ទុក មានទីលំនៅភូមិឃុំជាមួយគ្នា(របួសស្រាល) ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្នំពេញមុនសមត្ថកិច្ចទៅដល់)។

ការសន្និដ្ឋាន៖ ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូម៉ាក ឌូក ពណ៌សរលាយខ្មៅ គ្មានស្លាកលេខ បើកបរវ៉ាជេងក្នុងស្ថានភាពគ្រោះ នឹងមានល្បឿនលឿន ចំណែកឯវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ធបាលសារិកាកែវ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់