ព័ត៌មានជាតិ

Updated៖ ផឹកស៊ីជួបជុំសុខៗ ស្រាប់តែស្ត្រីពពោះ ៣ខែ ធ្លាក់ពីអគារស្លាប់ ចោលប្ដី និងកូនស្រីតូចៗ ២នាក់

ភ្នំពេញៈ ស្ត្រីដែលមានផ្ទៃពោះ ៣ខែ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើអគារកម្ពស់ ៦ជាន់មកទើរសំយ៉ាបជាន់ទី៣ បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃសុក្រទី២៦ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចអគារទី៣ ជាន់ទី៦បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រឿត ស៊ីថា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅអាគាទី៣ ជាន់ទី៦ បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្រុកកំណើតនៅទីរួមខេត្តពោធិ៏សាត់ មានប្តីកូនតូចស្រី ២នាក់ ព្រមទាំងមានផ្ទៃពោះ ៣ខែ ក្នុងពោះទៀតផង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយផ្ទះដែលកើតហេតុខាងលើ និងមានការហូបចុកផឹកស៊ីជួបជុំគ្នា លុះដល់ម៉ោងកើតហេតុ ស្រាប់តែស្ត្រីរងគ្រោះខាងលើ បានធ្លាក់ពីលើអគារជាន់ទី៦ មកទើរនៅសំយ៉ាបជាន់ទី៣ ហើយក៏បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ និងប្ដីរួមទាំងសាច់ញាតិ បានបីចុះមកក្រោមដើម្បីរករថយន្តដឹកយកទៅសង្គ្រោះជីវិត ភ្លាមៗសមត្ថកិច្ចចុះមកអន្តរាគមន៍នោះ ក៏មានរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ តែកម្មអកុសលដោយសារតែរបួសធ្ងន់ពេកបាន ពាក់កណ្ដាលផ្លូវបានដាច់ខ្យល់ស្លាប់ហើយក៏បានដឹកត្រឡប់មកវត្តមង្គលវ័នដាក់ទុក ដើម្បីរង់ចាំខាងជំនាញកោសល្យវិច័យ មកពិនិត្យហើយក្រោយមកក៏បានពិនិត្យរួចរាល់ហើយក៏ បានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯណាវត្តទឹកថ្លា តែចំពោះស្ត្រីធ្លាក់ពីលើអគារនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា អ្វីនោះទេសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៅទៀត៕

មតិយោបល់