ភ្នំពេញ៖ យោងតាមការបញ្ជាក់ឲ្យដឹងរបស់អ្នកជំនាញខាងសន្ដិសុខតាមប្រព័ន្ធអនឡាញរបស់ខ្មែរ បានឲ្យដឹងថា គេហទំព័ររបស់ក្រសួងសុខាភិបាលកម្ពុជា ត្រូវបានគាំង ដោយមិនដឹងមូលហេតុ ប៉ុន្តែពុំបានបញ្ជាក់ថា នេះជាការ Hack ឬមួយគ្រាន់តែជាកំហុសបញ្ចេកទេសនោះទេ។
នៅរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៥ នេះ គេហទំព័ររបស់ក្រសួងសុខាភិបាលកម្ពុជា https://www.moh.gov.kh បានគាំង មិនដំណើរការ មិនដឹងដោយសារកើតមានបញ្ហាអ្វីនោះទេ ហើយគិតត្រឹមម៉ោងជិត ៤ល្ងាចថ្ងៃនេះ នៅមិនទាន់ដំណើរការឡើងវិញដែរ។
គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ ២០១៤ មានករណីវាយប្រហារតាមប្រព័ន្ធអនឡាញមកលើស្ថាប័នរដ្ឋាបាលកម្ពុជា ជាច្រើនដង ព្រមទាំងចាប់បាន Hack វ័យក្មេងរបស់ខ្មែរមួយចំនួនទៀត ប៉ុន្តែអ្នកជំនាញបានបញ្ជាក់ថា មេក្លោងធំមួយទៀតកំពុងតែសំងំខ្លួននៅពីក្រោយរនាំង-ស មួយ ដែលចេញមុខលិបលៗ និងលួចវាយប្រហារគេហទំព័រក្នុងស្រុកម្ដងៗផងដែរ ប៉ុន្តែមិនបានអ្វីឲ្យខ្លាំងនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់