ព័ត៌មានជាតិ

រថយន្ត ផ្លាកលេខ ខេមរភូមិន្ទ 2-6002 បើកឆ្លងផ្លូវ ត្រូវកុងតាន័របុកខ្ទេចមុខ មួយចំហៀង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តកុងតាន័រ និងលុចស៊ីស បណ្តាលឲ្យខូចខាត ផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តលុចស៊ីស៣៥០ ពណ៌ត្រីអ៊ី ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-6002 បានបើកឆ្លងផ្លូវពីត្បូងទៅជើង ស្របពេលនោះ ក៏មានរថយន្តកុងតាន័រមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3B-6704 បើកបរក្នុងទិសដៅពីលិចទៅកើត បានជ្រុលបុកចំផ្នែកខាងមុខចំហៀងខាងឆ្វេង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការគូសវៀស យកដាក់អែបខាងរង់ចាំកម្លាំងជំនាញ មកធ្វើការវាស់វែងយករក្សាទុក ដើម្បីដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់