ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ព័ត៌មានត្រួសៗ ពីម្ចាស់​គ្រង​មកុដ​បវរកញ្ញាឯក​ចក្រ​វាឡ​ឆ្នាំ ​២០១៤

បវរកញ្ញាឯករបស់ប្រទេសកូឡុំប៊ី នាង Paulina Vega បានក្លាយជាម្ចាស់គ្រងមកុដបវរកញ្ញាឯកចក្រវាឡ Miss Universe ឆ្នាំ ២០១៤ ដែលបានបានប្រព្រឹត្តទៅនៅកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៥ នៅក្នុងទីក្រុង Florida សហរដ្ឋអាមេរិក ដែលមានបវរកញ្ញាឯក​មកពី​ជាង ៨០ប្រទេសចូលរួម។

តើ​ បវរកញ្ញាឯក នាង Paulina Vega ដែលទើបក្លាយជាម្ចាស់គ្រងមកុដបវរកញ្ញាឯកចក្រវាឡ Miss Universe ឆ្នាំ ២០១៤ មាន​ប្រវត្តិ​រូប​យ៉ាងណា សូមតាមដានដូចខាងក្រោម៖

នាង Paulina Vega មានឈ្មោះពេញ “Paulina Vega Dieppa” កើតនៅថ្ងៃទី១៥ ខែមករា ឆ្នាំ ១៩៩៣ ក្នុងទីក្រុង Barranquilla ប្រទេសកូឡុំប៊ី ជាកូនស្រីរបស់លោក Rodolfo Vega Llamas ជា​វេជ្ជបណ្ឌិតវះកាត់ជំងឺបេះដួង និងម្ដាយឈ្មោះ Laura Dieppa ជាមេ​ផ្ទះ ហើយលោកយាយរបស់នាងក៏ជា​អតីតបវរកញ្ញាឯកអាត្លង់ទិច ឆ្នាំ ១៩៥៣ ផងដែរ។ Vega មានកម្ពស់ ១,៧៨ ម៉ែត្រ និងមាន​ទំហំ​ទាំងបី ៩៥-៦០-៩៥​ មានសក់ពណ៌ត្នោត និងមានភ្នែកគួរឲ្យទាក់ទាញ។

Vega នាងបានសិក្សាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម​នៅសកលវិទ្យាល័យ Universidad Javeriana ក្នុងទីក្រុង Bogotá ប្រទេស​កូឡុំប៊ី។ នៅឆ្នាំ ២០១៣ នាងបានចូលរួមប្រកួតបវរកញ្ញាឯក​អាត្លង់ទិក ឆ្នាំ ២០១៣ និងបានឈ្នះពាន ហើយក្រោយមក​ក៏ចូល​រួមប្រកួតបវរកញ្ញាឯកកូឡុំប៊ី (Miss Colombia 2013) ដោយជាលទ្ធផលនាងបាន​ជាប់​ចំណាក់​លេខ១ ហើយក៏​ត្រូវជំរុញ​ឲ្យ​ទៅ​ប្រឡងបវរកញ្ញាឯកចក្រវាឡឆ្នាំ ២០១៤។ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ គណៈ​កម្មការបាន​សម្រេច​ឲ្យ​នាង ជាប់ចំណាក់ថ្នាក់លេខ១ និងគ្រងមកុដបវរកញ្ញាឯកចក្រវាឡឆ្នាំ ២០១៤ ហើយនាងគឺជា​បវរកញ្ញាឯក​កូឡុំប៊ីទី២ ដែល​បាន​ជាប់​ជាបវរកញ្ញាឯកចក្រវាឡ បន្ទាប់ពីនាង Luz Marina Zuluaga ជាប់ក្នុងឆ្នាំ ១៩៥៨៕
gallery_photo1422247495DD3_6012

photographer_uploaded_1_16_0_1421430696_2014photographer_uploaded_1_16_1_1421285059_2014photographer_uploaded_1_16_3_1421267918_2014

មតិយោបល់