រតនគិរីៈ យុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យរងរបួសធ្ងន់ ខណៈឡើងជួសជុលដំបូលផ្ទះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង១០រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិបី ឃុំត្រពាំង ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះមានឈ្មោះ ពៅឣូន ភេទប្រុស ឣាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានឡើងទៅជួសជុលដំបូលផ្ទះ ស្រាប់តែប៉ះតំណរខ្សែភ្លើង បណ្ដាលឲ្យឆក់ធ្លាក់ពីលើផ្ទះរងរបួសធ្ងន់។ ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកយកទៅព្យាលបាលនៅមន្ទីរពេទ្យខេត្ត៕

មតិយោបល់