ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

កើត​ស្អី​ទៀត​ហើ​យ​ J​u​s​t​in​ ​B​i​eb​e​r​ ​បា​នជា​យ​ក​ធា​ង​ដូង​បាំ​ង​មុ​ខ​​

ខណៈដែលនាង Selena Gomez បង្ហាញខ្លួនជាសាធារណៈ ​រីករាយជាមួយនឹងមិត្តប្រុសថ្មីឈ្មោះ Zedd នោះ ស្រាប់តែ ​​Justin Bieber បែជា​យកធាង​ដូងងាប់បាំងមុខ ដើរនៅទីសាធារណៈវិញ​​។​​
កាលពីសប្តាហ៍កន្លងទៅ អ្នកប្រមាញ់រូប បានថតរូបភាពតារាចម្រៀង និងសម្តែង Selena Gomez បង្ហាញខ្លួនជា​សាធារណៈជាមួយនឹងមិត្តប្រុសថ្មី​​ ​ជាឌីជេ ឈ្មោះ Zedd ដោយបង្ហាញស្នាម​ញញឹម​រួមគ្នានៅតាមផ្លូវ ក្នុងទីក្រុងឡូអេនជើឡេស ដើម្បីថតរឿងថ្មីរបស់ នាង Selena Gomez ។​
ក្នុងអំឡុងពេលនោះដែរ បែរជា​គេឃើញ តារាចម្រៀងកំពូលឈ្លើយ និងសម្បូររឿងអាស្រូវ Justin Bieber នៅ ហូលីវ៉ូត ដោយឲ្យអង្គរក្សខ្លួន យកធាង​ដូងងាប់ បិទបាំងមុខ​ គេចចេញពី កាម៉េរ៉ា របស់អ្នកប្រមាញ់រូប ។ ការបិទបាំងនេះ មានមូលហេតុដ៏ធំនិងចម្បង ដោយសារតែមុខរបស់ Justin Bieber ឡើងជំងឹមុន ទើប​ធ្វើដូច្នោះ ដើម្បីបញ្ចៀស​ចេញពី កាម៉េរ៉ា ។​
ជាងនេះទៅទៀត បង្ហាញខ្លួននៅហាង​ទំនិញផ្សេងៗ ក៏តារាចម្រៀងរូបនេះ យកមួកបាំងមុខ គេច​ពីកាម៉េរ៉ាដូចគ្នាផងដែរ ៕​

3-86afa4-86afa9-86afa13-86afa1-d54a6

មតិយោបល់