តារាសម្តែងដ៏ល្បីល្បាញរបស់ពិភពលោក នាង Angelina Jolie បានបង្ហាញខ្លួននៅអ៊ីរ៉ាក់ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ និង ថ្លែងសុន្ទរកថានៅទីនេះ ។
កាលពីថ្ងៃទី ២៥ ខែ មករានេះ តារាសម្តែង Angelina Jolie បានបង្ហាញខ្លួននៅជំរុំ ជនភៀសខ្លួន នៅ កាន់កេ ប្រទេសអ៊ីរ៉ាក់ ដោយចុះមកសួរសុខទុក អ្នកដែលគ្មានផ្ទះសម្បែងទាំងអស់នោះ ។ ជាងនេះទៅទៀត តារាសម្តែងអាយុ ៣៩ ឆ្នាំរូបនេះ បានថ្លែងសន្ទរកថា នៅទីនេះ ជាច្រើនទៅកាន់ជនភៀសខ្លួន។
នាងបាននិយាយថា “កន្លងមកខ្ញុំបានមកដល់អ៊ីរ៉ាក់ ដោយមានមនុស្សជាង ២លាននាក់ បានបង្ខំចិត្តចាកចេញពីផ្ទះសម្តែង ក្នុងរយៈពេល ៦ខែ ដោយសារតែជម្លោះ ស៊ីរី “។ នាងបានបន្ថែមទៀតថា ដោយសារតែយើងមិនអាចការពារពួកគេនៅតាមផ្ទះសម្តែងបាន តែអ្វីដែលយើងអាចធ្វើបានគឺ នៅជំរុំនេះតែម្តង ។
តារាសម្តែងដែលមានងារជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការសហប្រជាជាតិ បានមកធ្វើទស្សនៈកិច្ចនៅមជ្ឈឹមបូព៌ា ជាច្រើនដង ។ នាងបានចូលមកដល់តំបន់ឃីដ របស់អ៊ីរ៉ាក់ នៅក្នងឆ្នាំ ២០១២ ទៅជំរុំភៀសខ្លួន នៅ Erbil និងសូមឲ្យបញ្ចប់ហិង្សាផ្លូវភេទ ដោយសារតែសង្គ្រាមនេះផងដែរ ៕
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់