លោក គិតម៉េង លោក លីយ៉ុងផាត លោកស្រី លីម ឈីវហួរ លោក កុកអាន លោក ម៉ុង រិទ្ធី លោក សុខ គង់ លោកស្រី ជីង សុខភាព ហៅយាយភូ លោក ពុងខៀវសែ និង លោក ស៊ី គង់ទ្រីវ អ្នកទាំង ៩ រូបនេះ សុទ្ធតែងារជាឧកញ្ញ៉ា លំដាប់កំពូល និង ជាអ្នកជំនួញដ៏ល្បីល្បាញក្នុងស្រុកខ្មែរ ។
តែបើសិនជាយើង ក្រឡេក មើលសកម្មភាព អ្នកជំនួញទាំង ៩ រូបនេះ ទាក់ទងនឹងជិតស្និទ្ធជាមួយនឹងសង្គម ជាពិសេសជនក្រីក្រ គឺមានតែ ឧកញ្ញ៉ា ម៉ុង រិទ្ធី តែមួយគត់ ដែលបង្ហាញសកម្មភាពរស់នៅយ៉ាងជិតស្និទ្ធជាមួយនឹង កម្មកររបស់ខ្លួន និង ជនក្រីក្រផ្សេងទៀត ។ នៅឆ្នាំ ២០១៤ កន្លងមកថ្មីៗ គាត់ក៏បានបង្ហាញសកម្មភាពប៉ាវអ្នកសុំទាន ញ៉ាំអាហារ KFC ធ្វើឲ្យអ្នកលេងបណ្តាញសង្គមស្ងើចសរសើរ មិនដាច់ពីមាត់ ជាមួយនឹងសកម្មភាព មិនរើសអើងជាច្រើនទៀត ។ ទន្ទឹមជាមួយនឹងសកម្មភាពនេះ ត្រូវបានគេយល់ឃើញថា ឧកញ្ញ៉ា ម៉ុង រិទ្ធី សមនឹងជាប់ចំណាត់ថ្នាក់កំពូល ជាឧកញ៉ា មិនរើសអើងជនក្រីក្រ ។
ដោយឡែកអ្នកជំនួញជាប់ឈ្មោះអាក្រក់ក្នុងបញ្ហាដីធ្លី គឺមានតែ យាយភូ ម្នាក់គត់ ខណៈដែលឧកញ៉ា ៧ រូបផ្សេងទៀត ដូចជាគ្មានបង្ហាញសកម្មភាពអ្វីជាដុំកំភួននោះ បើទោះបីជាគាត់ មានប្រាក់រាប់សិនកោដ្ឋលានដ៏ដោយនោះ៕
មតិយោបល់