ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Park Shin Hye ៖ ប្រុសៗមិនស្រលាញ់ខ្ញុំទេ​

ថ្មីៗនេះដែរ នាង Park Shin Hye បានចូលរួមក្នុង​កិច្ចសម្ភាសន៍ ដោយមិនខ្លាច ក្នុងការនិយាយពីរឿងឯកជនរបស់នាងនោះទេ ។នៅពេលដែលអ្នកព័ត៌មានសួរអំពីទំនាក់ទងស្នេហា នាង Park Shin Hye បានឲ្យដឹងថា ធ្លាប់មានស្នេហា​មួយដែរ តែក្រោយមកយើងក៏​​ចែកផ្លូវគ្នា ។​
នាង Park Shin Hye បាននិយាយថា “ខ្ញុំធ្លាប់ស្រលាញ់មនុស្សម្នាក់ ​នៅក្រៅឧស្សាហកម្ម​កម្សាន្ត ដោយយើងស្រលាញ់គ្នា តែក្រោយមក​ក៏បែកគ្នា តែក្នុងន័យសន្តិភាព” ។​
នាងបានបន្ថែមទៀតថា ប្រុសៗ​មិនចូលចិត្តនាងនោះទេ បើទោះជាមាន មិត្តភក្តិប្រុសៗជាច្រើនក្តី តែ​គេមិនពេញចិត្ត នឹងខ្ញុំព្រោះតែ​សម្រស់ខ្ញុំមិនទាក់ទាញ ដែលផ្ទុយនឹងចំណងចំណូលផ្លូវភេទ ។​
និយាយអំពី​រឿងរៀបការនៅពេលអនាគត ​នាងបាននិយាយថា បើគ្មានរណាស្រលាញ់ខ្ញុំផង ឲ្យរៀបការដូចម្តេច តែរឿងនេះធីបចោលសិន ព្រោះរវល់ការងារពេក៕
park-shin-hye-

មតិយោបល់