ភ្នំពេញៈ អង្គភាពសម្របសម្រួល ក្រសួងទេសចរណ៍ ដឹកនាំដោយលោក ទិត ចន្ថា រដ្ឋលេខាធិការទេសចរណ៍ និងជានាយកគម្រោង GMS TIIG No.3194-CAM លោក កែន សត្ថា អភិបាលនៃគណៈអភិបាល ខេត្តកែប និងលោក សូត យា អភិបាលរងខេត្តកំពត រួមជាមួយស្ថាប័នពាក់ព័ន្ធ បានជួបប្រជុំ ជាមួយគណៈកម្មការគ្រប់គ្រង គម្រោងថ្នាក់ខេត្ត កំពត និងខេត្តកែប ដើម្បីពិនិត្យ និងផ្តល់យោបល់លើ ប្លង់ស្ថាបនាកំពង់ផែទេសចរណ៍ ខេត្តកំពត និងប្លង់ប្រព័ន្ធ ចំរោះទឹកកខ្វក់ នៅផ្សារក្តាមខេត្តកែប។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាន ទាំងពីរបានទទួលគម្រោងទាំងពីរនេះ ពីរាជរដ្ឋាភិបាល និងនាំមកនូវបច្ចេកវិទ្យាទំនើប ចុងក្រោយ ស្តង់ដារមកពីប្រទេសជប៉ុន ដើម្បីយកមកអនុវត្តមកអនុវត្ត គម្រោងខាងលើនេះ នឹងផ្តល់ប្រយោជន៍ដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍កម្ពុជា ៕
មតិយោបល់