ព័ត៌មានជាតិ

របៀប​បណ្តុះ​សណ្តែក​ក្នុង​ដប

១- យក​គ្រាប់​សណ្តែកបាយ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ កំដៅ​ប្រហែល 110°F ឬ 43°C , ចំនួន​១​ម៉ោង​។ សូម​កុំ​ត្រាំ​ទឹក​ក្តៅ​ពេក នោះ​សណ្តែក​នឹង​រលួយ​គ្រាប់ លែង​ដុះ​។
២- ស្រង់​ចេញ​ហើយ​ច្រក​ដប បិទមាត់​អោយ​ជិត ហើយ​យក​កាំបិត ចោះ​ដប​ជ័រ​បន្តិច អោយមាន​ដង្ហើម​ខ្លះ ទើប​យក​ទៅ​ដាក់​នៅ​ទីក្តៅ​ហប់ ពុំ​មាន​ខ្យល់​ត្រជាក់ ដោយ​យក​ក្រណាត់​គ្របពីលើ​អោយ​ជិត​។
៣- ពេលព្រឹក ត្រូវ​ចាក់ទឹក​ចូល​អោយ​ពេញ ហើយ​ចាក់ទឹក​ចេញ​វិញ​អោយអស់ រួច​បិទ​គ្រប​ដប​អោយ​ជិត គ្រប​ក្រណាត់​ទុក​វិញ​។
៤- ពេល​ល្ងាច ធ្វើ​ដូច្នេះ​ទៀត ដូចគ្នា​។ កន្លែង​ណា​ដែល​ហប់ សណ្តែក​នឹង​ដុះ​កាន់តែ​ល្អ​។
៥- បី​បួន​ថ្ងៃក្រោយ សណ្តែក​ដុះ​ធាត់​ល្អ អាច​អោយ​យើង យកមក​លាង​សំអាត បរិភោគបាន​។

taprum_201429212655
​ដោយ​៖​អ្នកស្រី កែវ ច័ន្ទបូរណ៍​

មតិយោបល់