ការបង់ពន្ធខ្វះ ការបង់ពន្ធលើស ការប្រកាសពន្ធខុស សុទ្ទតែជាបញ្ហាសម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកបង់ពន្ធ ដោយសារការខ្វះខាតទៅលើចំណេះជំនាញផ្នែកនេះ។ នេះក៏ជាមូលហេតុមួយ ដែលនាំឱ្យមានការពិន័យ ការបង់ប្រាក់ ឬហានិភ័យដែលនាំអោយមានការខាតបង់នូវប្រាក់ចំណូលរបស់ក្រុមហ៊ុន។ ចំណេះដឹងទាក់ទងនឹងប្រព័ន្ធពន្ធដារ គឺចាំបាច់ណាស់សម្រាប់សវនករ និងគណនេយ្យករជំនាញដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា នោះគឺកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ អោយសមស្របទៅតាមគោលការណ៏ច្បាប់នៃប្រព័ន្ធពន្ធដារកម្ពុជា។ វិទ្យាស្ថាន CamEd Business School បានផ្ដល់នូវកម្មវិធីសិក្សាប្រព័ន្ធពន្ធដារកម្ពុជា ដូចជា មូលដ្ឋានគ្រឹះនៃការគណនាពន្ធលើប្រាក់បៀវត្ស (Tax on Salary) ការអនុវត្តការគណនាពន្ធកាត់ទុក (Withholding Tax) មូលដ្ឋានវាយតម្លៃពន្ធលើប្រាក់ចំណេញ (Tax on Profit) វិធីសាស្ត្រនៃការគណនាពន្ធអាករលើតម្លៃបន្ថៃ (VAT) ជាដើម។ល។
ក្រោយពីបញ្ចប់ការសិក្សា លោកអ្នកនឹងទទួលបាននូវចំណេះដឹងយ៉ាងទួលំទូលាយទាក់ទងនឹងប្រព័ន្ធពន្ធដារកម្ពុជាដូចជា ប្រភេទនៃពន្ធដារ, ពន្ធលើប្រាក់បៀវត្ស, ពន្ធលើប្រាក់ចំណេញ, ពន្ធកាត់ទុក, ពន្ធអាករលើតម្លៃបន្ថែម, ការចុះបញ្ជីសារពើពន្ធ, ការទូទាត់ ការពិន័យ និងការតវ៉ា បូករួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។ ជាពិសេស របៀបក្នុងការប្រកាសពន្ធ និងវិធីសាស្ត្រក្នុងការបង់ពន្ធដែលចំណេញដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន ហើយស្របតាមគោលការណ៏ច្បាប់កម្ពុជា។ លើសពីនេះទៅទៀត ប្រសិនបើលោកអ្នកមានចំណេះជំនាញនេះច្បាស់លាស់នោះ គឺការគណនាថ្លៃបង់ពន្ធរបស់ក្រុមហ៊ុនអស់លោកអ្នក អាចសន្សំបាននូវប្រាក់ចំនូលមួយចំនួន ព្រមទាំងមានភាពត្រឹមត្រូវស្របតាមក្របខណ្ឌច្បាប់ពន្ធដារកម្ពុជាដោយមិនមានការបង់ខ្វះ ឬ លើស។ នៅវិទ្យាស្ថាន CamEd Business School យើងមានកម្មវិធីសិក្សាទៅលើសញ្ញាបត្រជំនាញពន្ធដារកម្ពុជា ដោយកម្មវិធីសិក្សានេះមានរយៈពេលខ្លី បញ្ចប់ត្រឹមតែរយៈពេលប្រាំខែ ដោយសិក្សាជារៀងរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ។ សញ្ញាបត្រជំនាញពន្ធដារកម្ពុជា គឺជាសញ្ញាបត្រមួយ ដែលមានការទទួលស្គាល់ពីសំណាក់ក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាពិសេសសញ្ញាបត្រនេះ ក៏មានការទទួលស្គាល់ផងដែរជាលក្ខណៈអន្តរជាតិពីសំណាក់សមាគមគណនេយ្យករជំនាញ ហៅកាត់ថា ACCA នៅចក្រភពអង់គ្លេស។ អ្នកដែលមានសញ្ញាបត្រនេះ នឹងត្រូវបានទទួលការលើកលែងពីការប្រលងទៅលើមុខវិជ្ជា F6 របស់កម្មវិធីសិក្សា ACCA របស់ចក្រភពអង់គ្លេង។
លោកអ្នកអាចដាក់ពាក្យសិក្សាបាន តាមរយៈគេហទំព័រ www.cam-ed.com។ សម្រាប់ពត៌មានលម្អិត សូមទំនាក់ទំនងមកសាកសួរព័ត៌មានទីតាំងផ្ទាល់នៅអាគារលេខ ៦៤ ផ្លូវ ១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ (កែងស្ពាននាគវត្តភ្នំ) ឬតាមរយៈអ៊ីម៉ែល reception@cam-ed.com និងទូរស័ព្ទលេខ ០២៣ ៩៨៦ ៥២២ / ០២៣ ៩៨៦ ៥២៣ / ០២៣ ៩៨៦ ៩៦០ /០២៣ ៩៨៦ ៩៦១ ។
មតិយោបល់