ព័ត៌មានជាតិ

Twitter អាច​ផ្ញើ​សារ​ជា​ក្រុម​បាន​ហើយ!

នៅថ្ងៃអង្គារតី២៧ខែមករា ឆ្នាំ ២០១៥ នេះ បណ្ដាញទំនាក់ទំនងសង្គម Twitter បានប្រកាសដាក់ឲ្យប្រើប្រាស់នូវសេវាកម្ម​ថ្មី​មួយ​ទៀត ដែល​អាចឲ្យអ្នកប្រើផ្ញើសារជាក្រុមបាន (Group Messaging)។
twitter

លោក Jinen Kamdar ប្រធានផ្នែកផលិតផលរបស់ Twitter បានឲ្យដឹងថា អ្នកប្រើប្រាស់អាចផ្ញើសារជាក្រុម​បានមនុស្ស ២០នាក់ ជាមួយនឹងការផ្ញើសារជាវីដេអូបាន ដែលមានរយៈពេល ៣០វីនាទីទៀតសម្រាប់សេវាកម្មថ្មីនេះគឺត្រូវបាន​ដាក់ឲ្យប្រើប្រាស់​នៅ​លើ​ប្រព័ន្ធ​ដំណើរការ iOS ចំណែកសម្រាប់ Android និងប្រព័ន្ធដំណើរការផ្សេងនឹងធ្វើការ Update តាមក្រោយ។

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ ២០១៤ បណ្ដាញទំនាក់ទំនងសង្គម បានបញ្ជាក់ថា​ចំនួនអ្នកប្រើបានកើនឡើងដល់ ៥០០​លាន​នាក់ ដោយក្នុង១ថ្ងៃមានអ្នកប្រើ ២៨៤លាននាក់៕

group_dm.0twitter_video.0

មតិយោបល់