ព័ត៌មានជាតិ

A​l​e​ks​a​n​d​ar​ ​D​r​a​go​v​i​c​ ​​​ចុះហ​ត្ថ​លេ​ខា​​​ជា​មួយ​នឹ​ង​បិ​សា​ច​ក្រហ​ម​ ​​?

កីឡាករខ្សែការពារ Aleksandar Dragovic ​បានបញ្ចប់ការផ្ទេរ​​ក្នុងទំហំទឹកប្រាក់ ១៥ លានផោន ទៅកាន់ក្លិបបិសាចក្រហម Manchester United បន្ទាប់ពីមិនព្រមផ្លាស់ទៅកាន់ក្លិប​កាំភ្លើងធំ ។​
លោក Louis van Gaal ប៉ុន្មានថ្ងៃមកនេះ ហាក់ដូចជា​អស់សង្ឈឹម ដើម្បី​ធ្វើឲ្យខ្សែការពារ​កណ្តាលរបស់លោក គ្រប់ជ្រុងជ្រោយវិញ ដោយចាប់អារម្មណ៍ទៅលើ កីឡាករ Aleksandar Dragovic ក្លិប Dynamo Kyiv របស់អូស្ត្រាលី ។
dragovic2
សារព័ត៌មាន Daily Express បានចុះផ្សាយថា នៅពេលនេះ Dragovic បានបំពេញ​ហត្ដលេខា​រួចរាល់ហើយ ជាមួយនឹង ​បិសាចក្រហម​។​
កីឡាករ​អាយុ ២៣ ឆ្នាំ រូបនេះក៏ត្រូវ​ក្លិបកាំភ្លើងធំ ក៏ចាប់អារម្មណ៍ណាស់ដែរ តែ​ឥឡូវ​ Aleksandar Dragovic កំពុងផ្តោត​អារម្មណ៍​ទៅកាន់ ពហុកីឡដ្ឋាន Old Trafford ៕​

មតិយោបល់