ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីរថយន្តបុកជាមួយម៉ូតូ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និង ម៉ូតូបណ្តាលឲ្យស្លាប់០១នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០៩នាទី ថ្ងៃទី០៣ខែ មេសា ឆ្នាំ២០២២ នៅចំណុចកំណាត់ផ្លូវលំស្ថិតក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនតំបូងមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅពីត្បូងទៅជើង(ពីភូមិទឹកឃ្លាំងទៅភូមិព្រែករៃ)ពេលបើកមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក ស្កូបភី ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HV-6060 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង (ពីភូមិព្រែករៃទៅភូមិទឹកឃ្លាំង អ្នកបើកបរម៉ូតូឈ្មោះ គឹម វណ្ណដា ភេទ ប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ភូមិ ព្រែកក្រូច ឃុំ ព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ)។(កន្លែងកើតហេតុមានលក្ខណ:ស្ងាត់ដាច់ស្រយ៉ាលពីផ្ទះប្រជាជន)(រថយន្តបានបើករត់គេចពីកន្លែងកើតហេតុមិនស្គាល់អត្តសញ្ញាណ)
ចំពោះម៉ូតូសមត្ថកិច្ចបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកល្វាឯមហើយចំពោះរថយន្តសមត្ថកិច្ចបានកំពុងស្រាវជ្រាវរកដើម្បីកសាងសំណុំរឿងតាមនិតីវិធី។
ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្បតាមប្រពៃណី។
ការសន្និដ្ឋាន មូលហេតុ បណ្ដាលមកពីអ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយត្ន័៕

 

មតិយោបល់