ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆ្នាំថ្មី នាង Miley Cyrus លែង​ពាក់អាវ

សម្រាប់ឆ្នាំថ្មី ​​តារាចម្រៀង​​​ដែលបែកចិត្ត បន្ទាប់ពី​ស្នេហាប្រេះស្រាំ នាង Miley Cyrus ចាប់ផ្តើមលែង​ខ្មាស់អៀន ​ដោយលែងពាក់អាវ បង្ហាញសុដន់ននលគោក ​ក្នុងអំឡុងពេល​ដំណើរកម្សាន្ត​​សមុទ្រ ជាមួយនឹងមិត្ត​ប្រុស​ថ្មីរបស់នាង ។​
Miley
មិត្តប្រុស​របស់តារាចម្រៀងអាយុ ២២ ឆ្នាំនេះ ស្គាល់គ្នា​តែរយៈពេល ៣ ខែតែប៉ុណ្ណោះ ឈ្មោះលោក Patrick Schwarzenegger អាយុ ២១ ឆ្នាំ តែនាង​ហាន​ដោះសម្លៀកបំពាក់​ទៅហើយ​នេះបញ្ជាក់ថា ចំណង​ស្នេហានាងកាន់តែក្តៅគគុក។ ការ​សម្តែង​នូវ​សកម្មភាពនេះ ទំនង​ជា​ផ្គើនដល់អតីតមិត្តប្រុស ដែលបានចែកផ្លូវគ្នា ​​ដោយសារតែមូលហេតុ​នាងបង្ហាញខ្លួន​លើឆាកដ៏សិចស៊ីនោះ ។​
ល្វែងលើ​​ មេឃដណ្តប់រាងកាយ តែ​នាង​មិនទាន់ហាន​ស្រាតល្វែងក្រោម តាម​ទីសារធារណៈនៅឡើយទេ ដោយស្លៀក​លីអូពណ៌ខ្មៅ ប៉ុនបាតដៃ បិទបាំង​ចំណុច​សំខាន់របស់នាង​៕​

មតិយោបល់