ព័ត៌មានជាតិ

ម៉ូតូបុករថយន្តឆ្លងផ្លូវ បណ្ដាលឲ្យរងការខូចខាត និងរងរបួសស្រាល ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលម៉ូតូម៉ាក ហុងដា ឌ្រីមសេ១២៥មួយគ្រឿងជិះគ្នា ២នាក់ បើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុករថយន្តម៉ាកព្រុស ១គ្រឿងទៀត កំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តរងការខូចខាតដាច់ធ្លាក់កាងក្រោយ ហើយម៉ូតូដួលបណ្ដាលឲ្យរងការខូចខាត និងអ្នកជិះរងរបួសស្រាលទាំង ២នាក់។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៤០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក ហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1L-7955 ។ ជិះគ្នា២នាក់បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានវាក់រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AX-6799 កំពុងបើកបរឆ្លងផ្លូវពីលិចទៅកើត។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណ:នោះគេចចេញក៏មិនទាន់ ជាន់ហ្រ្វាំងឈប់ក៏មិនទាន់ក៏បានបុករថយន្តចំកាងក្រោយ បណ្ដាលឲ្យដួលរងការខូចខាត និងរងរបួសស្រាលទាំង ២នាក់ ។ ចំណែករថយន្តរងការខូចខាតធ្លាក់កាងក្រោយ ហើយក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅទៅធ្វើការវាស់វែងនិងឲ្យភាគីទាំង២សម្របសម្រួលគ្នា៕

មតិយោបល់