YouTube បានប្រកាសឲ្យដឹងថ្ងៃទី២៧ខែមករា ឆ្នាំ ២០១៥ ម្សិលមិញនេះថា វីដេអូនៅលើ YouTube ឈប់ប្រើ Flash ហើយ គឺប្រើ HTML5 ជំនួសវិញ ព្រោះវាងាយស្រួលជាងការប្រើប្រាស់ Flash នេះបើយោងតាមការចុះផ្សាយនៅប្លក់ YouTube ផ្ទាល់។
YouTube បានបញ្ជាក់ថា ការប្រើ HTML5 ជំនួស Flash នេះត្រូវបានអនុវត្តចាប់ពីពេលនេះតទៅ ដោយអាចប្រើបាននៅលើ Chrome, Internet Explorer 11, Safari 8 និង Firefox។ លោក Richard Leider ប្រធានវិស្វករ YouTube បាននិយាយថា ពេលវេលានៃការប្រើ Flash ត្រូវបានបំភ្លេចចោល ហើយងាកមកចាប់អារម្មណ៍ជាមួយនឹង HTML5 វិញម្ដង៕
ព័ត៌មានជាតិ
មតិយោបល់