បាត់ដំបងៈ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ មានករណីស្ត្រីវ័យចំណាស់ម្នាក់ដួលបោកក្បាលទៅនិងម៉ាស៊ីនបញ្ជូលអាគុយ បណ្តាលឲ្យស្លាប់ នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ តើក ប៉ិច ភេទស្រី អាយុ៥២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចជំនាញបានចុះត្រួតពិនិត្យរួច ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់