កំពង់ឆ្នាំង៖ប្រហិតសាច់ត្រីសម្រាប់ទុកធ្វើណែម ឆ្លងដែនចេញពីវៀតណាម ចេញមកខេត្តកណ្តាល និងឆ្ពោះទៅកាន់ខេត្តបាត់ដំបង ត្រូវបាន នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំ ស្ទាក់ចាប់បាន នៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង ២ និង ៣០ នាទី ឈានចូលថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៥ ។
ប្រតិបត្តិការចុះចាប់ស្ទាក់នេះ សមត្ថកិច្ចបានឃាត់ខ្លួន មនុស្សពីរនាក់ ដើម្បីសាកសួរ ក្នុងនោះឈ្មោះ ញឹប រ៉ាឌី ភេទប្រុស អាយុ ២៨ ឆ្នាំ ជាអ្នកបើករថយន្ត ដែលមានស្រុកំណើតនៅ ខេត្តពោធិ៍សាត់ និងម្នាក់ទៀតឈ្មោះ វង្ស ផានិត ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅខេត្តជាមួយនឹងគ្នា ។
ជនទាំងពីរនាក់នេះ បានប្រាប់ឲ្យសម្ថកិច្ចថា ប្រហិតសាច់ត្រីនេះ គេដឹកចេញពី ខេត្តកណ្តាល ក្នុងស្រុកកោះធំ ដែលជាប្រហិតឆ្លងដែនចេញពីវៀតណាម យកទៅ ខេត្តបាត់ដំបង ដើម្បីធ្វើណែម ។ អ្វីដែលសំខាន់រូបគេមិនដឹងនោះទេ ព្រោះថា គេគ្រាន់តែស៊ីឈ្នួល ដឹកតែប៉ុណ្ណោះ ។
ប្រហិតចំនួន ៣ តោនេះ បើតាមការពិនិត្យរបស់ មន្ត្រីកាំកុងត្រូល ថាអត់មានបញ្ហាអ្វីនោះទេ តែគ្រាន់តេអត់ច្បាប់តែប៉ុណ្ណោះ ។
មជ្ឈដ្ឋាននានា បានធ្វើការរិះគន់ថា ប្រហិតដឹកចេញពីវៀតណាម បើមិនដាក់ប៉ារ៉ត ម៉េច ដែលជាសារធាតុដាក់នឹងសព្វមនុស្សនោះ ធ្វើំម៉េច អាចរក្សាគុណភាព សាច់ប្រហិត កុំឲ្យស្អុយនឹងនៅស្រស់ទៅ ? ពោលឲ្យចំ ប្រហិតសាច់ត្រីនេះ មានសារធាតុប៉ារ៉ត ហើយយកទៅធ្វើណែម ដែលប៉ះពាលដល់សុខភាពមនុស្ស យ៉ាងធ្ងន់ធ្ងរ ៕
មតិយោបល់