ភ្នំពេញ៖ លោក សារុន កល្យាណ ម្ចាស់បទ “Baby I’m Sorry” ដែលជាតារាដ៏ល្បីល្បាញ លើបណ្តាញសង្គម ហ្វេសប៊ុក និង YouTube នឹងចូលរួមការប្រគុំតន្ត្រី អភិរក្សសត្វនៅកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៥ នៅផ្សាររាត្រី ក្បែរផ្សារចាស់ ។
បើតាមទំព័រ Jamyloveyou ដែលជាទំព័របស់លោក សារុន កល្យាណ បានចែករំលែកនូវសារថា ” Night market ក្បែរវត្តភ្នំ 31 ខែ មករា ២០១៥នេះ ជួបជាមួយការប្រគុំតន្ត្រីដើម្បីសត្វព្រៃ មាន ឡូរ៉ាម៉ម និង តារាសំដែងផ្សេងៗទៀត ហើយខ្ញុំបាទ Jimmy Kiss ក៏ទៅដែរ ” ។
សារុន កល្យាណ គេស្គាល់លោកតាមរយៈការផលិតបទថ្មី ជាស្នាដៃកូនខ្មែរ ដោយមិនចម្លងពីបរទេស ហើយបទចុងក្រោយរបស់លោក ទទួលបានការគាំទ្របំផុតដែរនោះគឺបទ “ទំនួញធម្មជាតិមុនពេលព្រាត់គ្នា” ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់