អ្នកប្រដាល់ស្បែកខ្មៅរបស់អាមេរិក Floyd Mayweather ជាញឹកញាប់តែងតែទៅចូលរួម មើលការប្រកួត បាល់បោះ ក្របខណ្ឌឌ NBA ។ ជាក់ស្តែងនៅយប់ថ្ងៃអង្គារម្សិលមិញនេះ ក្នុងការប្រកួតរវាង ក្រុម Heat និង Bucks ហើយពេលនោះ កំពូលតារាប្រដាល់ Manny Pacquiao ក៏នៅក្នុងនោះដែរ ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល។ អ្វីដែលកាន់តែចាប់អារម្មណ៍ អ្នកទាំងពីរក៏បានសំណេះសំណាលគ្នា ក្នុងពេលដ៏ខ្លីបំផុត ដែលជាការជួបមុខទល់នឹងមុខ លើកដំបូង ស្របពេលដែល ការផ្គូរផ្គងវាយគ្នា នៅមិនទាន់បានសម្រេចជាផ្លូវការនោះ ។
យោងតាមព័ត៌មាន របស់ AP បានឲ្យដឹងថា អ្នកទាំងពីរបាន សុំលេខទូរស័ព្ទគ្នាដើម្បីចរចាររឿងវាយគ្នានៅលើសង្វៀននាពេលខាងមុខ៕
ទស្សនាឃ្លិបវីដេអូដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់