ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បញ្ជូនទៅ​តុលាការ​យក​ប្លង់​ដី​ក្លែងក្លាយ​មក​បញ្ចាំ​បោក​ប្រាក់​១​លាន​បាត ពី​ម្ចាស់ អាគារ​ប្តូរប្រាក់​សុធា​រ៉ា

​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង អ ហ ក្រុង​ប៉ោយប៉ែត ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​មាន​ជនរងគ្រោះ ម្នាក់​បាន​ប្តឹង​មក​ថា ជននេះ​បាន​យក​ប្លង់​ដី​ក្លែងក្លាយ​មក​បញ្ចាំ​យកប្រាក់​១​លាន​បាត រួច​នាំគ្នា​រត់​គេចខ្លួន ទាំង​២​នាក់​ប្តី​ប្រពន្ធ ដល់​ថ្ងៃ​កំណត់​ត្រូវ​បង់ប្រាក់​ម្ចាស់​លុយ​ទៅ​រក​នៅ​ផ្ទះ​ក៏​មិន​ឃើញ​ជា​ច្រើនលើក និង បាត់​មុខ​ជាច្រើន​ខែ​ទើប ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​ទៅ​។​
c28
ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​មាន​ឈ្មោះ សា​មាន ធួ​ក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ភេទ​ប្រុស មាន​ស្រុកកំណើត​នៅ​ភូមិ​ដុង ឃុំ​ព្រា ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃវែង សព្វថ្ងៃ​រស់នៅ​ភូមិ​បា​លិលេ​យ្យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មាន​មុខរបរ​មិន​ពិតប្រាកដ​។​រីឯ​ជនរងគ្រោះ​មានឈ្មោះ រស់ ស្រ៊ាង ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ជា​ម្ចាស់​ហាង​ប្តូរ​ប្រាក់​ដ៏​ធំ នៅ​ជាយដែន យីហោ​សុធា​រ៉ា ហើយ​ស្ត្រី​រងគ្រោះ​ក៏​ត្រូវ​ជា​ប្រពន្ធ​របស់​លោក សូរ ចាន់ណា​រី មេបញ្ជាការ វ​រះ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ផង​។​

​យោងតាម​ពាក្យបណ្តឹង​ស្រី​រងគ្រោះ​ឈ្មោះ រស់ ស្រ៊ាង បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ឈ្មោះ សា​មាន ធួ​ក និង​ប្រពន្ធ​ឈ្មោះ អ៊ីង ស្រស់ បាន​យក​ប្លង់​ដី​មួយ​ច្បាប់​មក​ដាក់ បញ្ចាំ​ដើម្បី​ខ្ចី​ប្រាក់​របស់​ខ្លួន​យក​ទៅ​រកស៊ី​ចំនួន​១​លាន​បាត ដោយសារតែ​ធ្លាប់​ស្គាល់​និង​ជឿ​ទុក្ខ​ចិត្ត ក៏​បាន​ឲ្យ​ខ្ចី​និង​វេ​បញ្ជូលទៅ​ក្នុងកុង​ធានាគា​រលេខ​៥០៤២០៧៧៨៤៦​របស់​អ្នក​ទាំង​២​ខាងលើ ដោយ មិន​បាន​ពិនិត្យ​ប្លង់​ដី​នោះ​ឡើយ​។​ស្ត្រី​រងគ្រោះ​បន្តថា ក្រោយ​មក​ដល់​ថ្ងៃ​កំណត់​ទារប្រាក់​ទៅរក អ្នក​ទាំង ២​នាក់​ប្តី​ប្រពន្ធ​មិន​ឃើញ​ឡើយ ដោយ​ដឹងថា​គេ​បោកប្រាស់​ទើប​គាត់​សម្រេច​ដាក់ពាក្យ​ប្តឹង​ឲ្យ សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​

ពាក់​ពន្ធ័​ករណី​នេះ​លោក​ឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយ​បើក​ការស្រាវជ្រាវ​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៥​នេះ ឈ្មោះ សា​មាន ធួ​ក នេះ បាន​បង្ហាញខ្លួន​នៅក្នុង​ផ្ទះសំណាក់​មួយ​នៅ​ជាយ​ដែន​ប៉ោយប៉ែត ទើប​លោក​បញ្ជា​ឲ្យកម្លាំង អ ហ ក្រុង ប៉ោយ​ប៉ែត ឃាត់​ខ្លួន​យកមក​សួរនាំ ទើប​ដឹងថា ប្លង់​ដី​ដែល​ដាក់បញ្ចាំ​នោះ​ជា​ប្លង់​ដី​ក្លែងក្លាយ ហើយ​ពួក គេ​បាន​រត់គេចខ្លួន​តាំងពី​ក្រោយ​ទទួលបាន​ប្រាក់​ពី​ជនរងគ្រោះ​មក​ម្លេះ​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។ ប្រភព​ច្បាស់ការ​មួយ​បាន​ទម្លាយ​ឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ សា​មាន ធួ​ក នេះ​គឺជា​មេខ្យល់​នាំ មនុស្ស​ឆ្លងដែន​ខុស​ច្បាប់​ដ៏​ធំ​នៅ​ក្រុង​ប៉ោយប៉ែត តែ​មិន​ដែល​ធ្លាប់​ត្រួវបាន​សមត្ថកិច្ច​ចាប់​ឬ​បង្ក្រាប​ម្តង ណា​ឡើយ ដែល​បញ្ហា​គេ​មិនដឹង​ថា​មេខ្យល់​ម្នាក់​នេះ​មាន​វេទមន្ត​អី​សណ្តំ​សមត្ថកិច្ច​ឡើយ​។ ប្រភព ដដែល​បាន​បញ្ជាក់ថា ជន​នេះ​តែងតែ​ដើរ​ប្រមូល លួងលោម​ពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ផ្សេង រួច​ដឹក​មក ប៉ោយ​ប៉ែត រួច​មាន​កូនដៃ​(​បក្ខពួក​)​ចាំ​ដឹកជញ្ជូន​ចែកចាយ​បន្ត​ទៅ​ព្រំដែន​ដូចជា​ច្រក​បឹង​ត្រកួន ច្រក​ម៉ាឡៃ និង​ច្រក​សិលា​ខ្មែរ នៅ​ឃុំ​អូរ​បី​ជាន់ ដើម្បី​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​៕​

មតិយោបល់