ព័ត៌មានជាតិ

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ និងស្ត្រីមានផ្ទៃពោះ

សូមធ្វើបច្ចុប្បន្នភាពលើវ៉ាក់សាំងប្រឆាំងកូវីដ 19 និងផ្ទៃពោះ
តើវ៉ាក់សាំងប្រឆាំងកូវីដ 19 ដែលកំពុងប្រើលើសកលលោកមានអ្វីខ្ល: ? មានវ៉ាក់សាំងពីប្រទេសបីចម្បងដែលកំពុងប្រើលើសកលលោកគឺ
  1. វ៉ាក់សាំងរបស់អាមេរិក : មានបីមុខគឺ
– កូមៀណាទី (Comirnaty) : ដែលផលិតដោយក្រុមហ៊ុន ហ្វាយហ្សឺ (Pfizer) ដោយប្រើបចេ្ចកទេស អអិនអេ (RNAm)
– វ៉ាក់ស៊ីនកូវីដ 19 ម៉ូឌែណា (Vaccine Covid 19 Moderna) : ដែលផលិតដោយក្រុមហ៊ុន ម៉ូឌែណា ដោយប្រើបចេ្ចកទេស អអិនអេ (RNAm)
– ចនសុន ចនសុន កូវីដវ៉ាក់ស៊ីន (Johnson Johnson Covid vaccine) : ដែលផលិតដោយក្រុមហ៊ុនចនសុន ចនសុន (Johnson Johnson) ដោយប្រើបចេ្ចកទេស ប្រូតេអ៊ីនចម្លង (Viral Vector)
2. វ៉ាក់សាំងអង់គេ្លស : គឺផលិតដោយក្រុមហ៊ុន អាស្ដ្រាហេ្សនីកា (AstraZeneca) ដោយប្រើបចេ្ចកទេស ប្រូតេអ៊ីនចម្លង (Viral Vector)
3. វ៉ាក់សាំងចិន គឺ ស៊ីណូវ៉ាក់ (Sinovac) និងស៊ីណូហ្វាម (Sinopharm) ដោយប្រើបចេ្ចកទេសសំលាប់មេរោគ (Viral inactivation) ។
តើវ៉ាក់សាំងអាចបង្កឲ្យទៅជាជំងឺដែររឺទេចំពោះអ្នកមានផ្ទៃពោះ ?
– ចំពោះវ៉ាក់សាំងដែលប្រើបចេ្ចកទេស អអិនអេ ដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុនហ្វាយហ្សឺ (Pfizer) និងក្រុមហ៊ុនម៉ូឌែណា (Moderna) និងបចេ្ចកទេស ប្រូតេអ៊ីនចម្លង ដូចជាវ៉ា់ក់សាំងរបស់ក្រុមហ៊ុន អាស្ដ្រាហេ្សនីកា (AstraZeneca) និងក្រុមហ៊ុនចនសុន ចនសុន (Johnson Johnson) : សារធាតុអអិនអេ (RNAm) និង ប្រូតេអ៊ីនចម្លង (Viral Vector) នោះមិនមានសកម្មភាពដូចជាមេរោគចូលក្នុងខ្លួនទេ ។ សារធាតុទាំងនៅក៏មិនប៉ះពាល់ដល់ទារក រឺប៉ះពាល់ទឹកដោះទេ
– ចំពោះវ៉ាក់សាំងដែលប្រើបចេ្ចកទេសសំលាប់មេរោគ ( Viral inactivation ) : គឺប្រហែលគ្នានឹងវ៉ាក់សាំងបង្ការរបេង បង្ការអុតស្វាយ និងបង្ការស្អូចដែរ ដែលប្រើបច្ចេកទេសបន្សាបសកម្មភាពមេរោគ (viral attenuation) មេរោគដែលសំលាប់រឺបន្សាបហើយនោះអាចនៅមានសកម្មភាពខ្លះ ទោះបីជាខ្សោយជាងមេរោគពិតក៏ដោយ ។ អង្កការសុខភាពពិភពលោកហាមមិនឲ្យប្រើវ៉ាក់សាំងដែលផលិតតាមបចេ្ចកទេសបន្សាបសកម្មភាព មេរោគលើអ្នកមានផ្ទៃពោះ ។ វ៉ាក់សាំងរបស់ប្រទេសចិនទាំងពីរគឺ ស៊ីណូវ៉ាក់ (Sinovac) និង ស៊ីណូហ្វាម (Sinopharm) គឺប្រើបចេ្ចកទេសសំលាប់មេរោគ
តែសារធាតុផ្សំនៅក្នុងវ៉ាក់សាំងមិនទាន់ត្រូវបានសិក្សាច្បាស់លើស្រ្តីមានផ្ទៃពោះ ។ តាមទ្រឹស្ដីវ៉ាក់សាំងទាំងពីរមិនទាន់ទទួលការអនុញាតិឲ្យប្រើលើអ្នកមានផ្ទៃពោះនៅឡើយ។
តើមានអ្វីកើតឡើងករណីដែលស្ដ្រីមានផ្ទៃពោះមានជំងឺកូវីដ 19 ?
ផ្ទៃពោះជាពិសេសនៅត្រីមាសទីបី ប្រឈមមុខនឹងទំរង់ធ្ងន់ករណីដែលមានជំងឺកូវីដ ។ អត្រាសំរាលកូនមុនខែក៏លើសពីស្ដ្រីទូទៅបីដង ។ អត្រាដែលប៉ះពាល់ខ្លាំងដល់សួតក៏លើសពីស្រី្ដទូទៅ ។ ពេលសំរាលកូន រឺពេលវះកាត់ ក៏ត្រូវការក្រុមគ្រូពេទ្យពិសេសដែលមានសម្ភារ:ការពារខ្លួនគ្រប់គ្រាន់ប្រឆាំងនឹងការឆ្លង និងការសាយភាយមេរោគ ។ ទារកក្រោយសំរាលត្រូវរំដោះចេញពីម្ដាយដើម្បីជៀសវាងការឆ្លង ។ ស្ថានភាពទាំងនេះធ្វើឲ្យជំងឺកូវីដលើស្ដ្រីមានផ្ទៃពោះ បង្កការស្មុគស្មាញកាន់តែខ្លាំង ។
ហេតុអ្វីស្ដ្រីមានផ្ទៃពោះគួរ រឺត្រូវចាក់វ៉ាក់សាំងបង្កាកូវីដ 19 ?
ក្រៅពីការអាចបង្កាទំរង់ធ្ងន់របស់ជំងឺកូវីដ 19 ដូចមនុស្សទូទៅមិនមានផ្ទៃពោះ វ៉ាក់សាំងអាចឲ្យអត្ថប្រយោជន៍មួយចំនួនដោយការដុះប្រព័ន្ធការពារខ្លួនប្រឆាំងនឹងមេរោគនេះ ដែលប្រព័ន្ធការពារខ្លួនអាចឆ្លងចូលទៅកូននៅក្នុងផ្ទៃតាមរយ:ទងសុក និងតាមទឹកដោះ ។ ទារកក្នុងផ្ទៃ រឺក្រោយសំរាល មានប្រព័ន្ធការពារខ្លួនស្រាប់ សំរាប់រយ:ពេលប៉ុន្មានខែបន្ដ ប្រឆាំងនឹងមេរោគបង្ការជំងឺកូវីដ 19 ។
តើស្ដ្រីមានផ្ទៃពោះអាចចាក់វ៉ាក់សាំងបង្កាកូវីដ 19 នៅពេលណា ?
អ្នកវិទ្យាសាស្ដ្រទូន្មានចាក់វ៉ាក់នេះក្រោយ 10 អាទិត្យនៃការបាត់រដូវ ។
តើក្រោយចាក់វ៉ាក់សាំងបង្កាកូវីដ 19 ស្ដ្រីអាចចាប់ផ្ដើមានផ្ទៃពោះនៅពេលណា ?
ស្ដ្រីអាចចាប់ផ្ដើមានផ្ទៃពោះភ្លាមៗ ដោយមិនចាំបាច់រង់ចាំទេ ។
ចំពោះស្ដ្រីដែលមិនបានដឹងថាខ្លួនមានផ្ទៃពោះ និងបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ 19 ដោយប្រើបចេ្ចកទេសសំលាប់មេរោគ តើត្រូវធ្វើយ៉ាងដូចមេ្ដច ?
ដោយសារវ៉ាក់សាំងស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម នេះថ្មី ដូចនេះមិនទាន់មានអំណះអំណាងណាដែលបញ្ជាក់ពីអត្រាផលវិជ្ជមាន និងអវិជ្ជមានសំរាប់អ្នកផ្ទៃពោះទេ ។ បើយោងតាមវ៉ាក់សាំងស្រដៀងគ្នាគឺវ៉ាក់សាំងស្អូច ក្រោយចាក់វ៉ាក់ដោយចៃដន្យលើអ្នកមានផ្ទៃពោះ ផ្ទៃពោះអាចបន្ដដោយធម្មតា គឺមិនត្រូវពន្លូតកូនទេ គ្រាន់តែតំរូវឲ្យតាមដានផ្ទៃពោះតាមអេកូសាស្ដ្រឲ្យបានម៉ត់ចត់ជាមួយគ្រូពេទ្យជំនាញផ្នែកនេះ ។
អ្វីដែលបានរៀបរាប់ខាងលើគឺចេញពីឯកសារជាផ្លូវការរបស់បារាំងពីរដែលទើបនឹងចេញថ្មីៗគឺ CRAT (Centre de Reference sur les Agents Teratogenes) ដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃ 18/03/2021 និង បណ្ឌិតសភាជាតិផ្នែកវេជ្ជសាស្ដ្រ (Academie Nationale de Medecine) សរសេនៅថ្ងៃ 2nd /03/2021 ។
នៅក្នុងស្ថានភាពសព្វថ្ងៃ បណ្ដោយខ្លួនឲ្យឆ្លងជំងឺកូវីដ គឺធ្ងន់ធ្ងរសំរាប់ខ្លួនយើង សំរាប់ក្រុមគ្រួសារ និងសង្គមជាតិខ្លាំងណាស់ បើប្រៀបធៀបនឹងផលរំខានដែលអាចបណ្ដាលមកពីវ៉ាក់សាំង ។ សូមអ្នកទាំងអស់គ្នាពិចារណាលើចំនុចនេះ ។
សូមអរគុណ និងសូមឲ្យជំងឺកូវីដ 19 ចេញឲ្យឆ្ងាយពីពួកយើងទាំងអស់គ្នា
ប្រភព៖​ FB ( Weygand Thaihoa)

មតិយោបល់