ញូវយ៉ក៖ យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ និង១២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរបានបុកគ្នាជាមួយនឹងរថយន្តនៅលើផ្លូវដែកក្នុងទីក្រុងញូវយ៉ក នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ។
ប៉ូលិសបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបររថយន្ត រួមនឹងដំណើរ ៥នាក់ផ្សេងទៀតបានស្លាប់ ខណៈដែលបានបុកជាមួយនឹងរថភ្លើង ដោយហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦៖៣០នាទី ល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ម៉ោងនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់នេះ នៅមិនទាន់ដឹងពីមូលហេតុនោះទេ ប៉ុន្តែពេលនេះ ក្រុមអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេត៕
មតិយោបល់