ព័ត៌មានជាតិ

អ្វីខ្លះ​ដែល​ធ្វើឲ្យ​ស្ត្រី​ជប៉ុន​ក្មេង​ជាង​វ័យ​?

តាម​ការស្រាវជ្រាវ​បាន​រកឃើញថា ជប៉ុន​ជា​ជនជាតិ​ដែលមាន​អា​វែង​បំផុត​នៅក្នុង​ពិភពលោក​ជា​ពិសេស​ស្ត្រី​ជប៉ុន គឺ​គេ​តែងតែ​សង្កេតឃើញថា មាន​ស្រស់​ក្មេង​ជាង​វ័យ​ជានិច្ច​។ តើ​ប្រិយមិត្ត​មាន​ដឹង​ទេ​ថា ហេតុអ្វី​បានជា​ជនជាតិ​មួយ​នេះ មាន​អាយុ​វែង​ជាង​គេ​?

 

​ខាងក្រោម​នេះ​ជា​អាថ៌កំបាំង​របស់​ពួកគេ ៖

-​ការ​ទទួលទាន​អាហារ​ស្រស់​
​នៅក្នុង​ផ្ទះបាយ​របស់​ជ​ន​ជាតិ​ជប៉ុន អ្នក​នឹង​មិន​រក​ឃើញ​ចំណីអាហារ​កែច្នៃ​ស្រាប់​។ ពួកគេ​តែងតែ​ទិញ​អាហារ​ស្រស់​រាល់ថ្ងៃ​។ ទម្លាប់​ដាំ​ស្ល​ដោយ​ខ្លួនឯង​របស់​ស្ត្រី​ជប៉ុន​បាន​ជួយ​គេ​យ៉ាងច្រើន​ក្នុង​បញ្ចៀស​ពី​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​។ នៅក្នុង​ម្អូបអាហា​ររបស់​ជន​ជាតិ​ជប៉ុន សម្បូរ​ទៅដោយ​ត្រី ដូចជា​ត្រីធូ​ណា និង​ពពួក​គ្រឿង​សមុទ្រ វា​ផ្ទុក​នូវ​ប្រូតេអ៊ីន​ច្រើន និង​ពុំ​មាន​ថាមពល​លើស​។ ត្រី​ពុំ​ត្រឹមតែ​ជួយ​បញ្ចៀស​បាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​ប៉ុណ្ណោះ​ទេ តែ​នៅ​សម្បូរ Omega-3 ល្អ​បំផុត​សម្រាប់​ស្បែក​។​

-​មិន​ទទួល​ទាន​ស្រា និង​ប្រើ​សារជាតិ​រំញោច​
​តាម​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ នោះ​ក្នុង​ចំណោម​ស្ត្រី​ជប៉ុន ១០​ម៉ឺន​នាក់ គឺមាន ៦​នាក់​កើត​ជំងឺ​មហារីក​សុដន់ អត្រា​នេះ​ទាប​ជាង​ច្រើន​ប្រៀប​នឹង​បណ្តា​ប្រទេស​ផ្សេងៗ​នៅក្នុង​សកលលោក​។ មូលហេតុ​គឺ​ដោយសារ​ពួកគេ​មាន​របៀបរបប​ក្នុង​ការរស់នៅ​ល្អ​ត្រឹមត្រូវ មិន​ទទួល​ទាន​ស្រា ចៀស​ឆ្ងាយ​ពី​សារជាតិ​រំញោច នឹង​ធ្វើ​ចលនា​ជាប្រចាំ​។​

-​ទទួលទាន​ល្មម (​មិន​ឲ្យ​ខ្វះ ហើយក៏​មិនឲ្យ​លើស)
​របប​ទទួលទាន​សម​ស្រប ពុំ​សូវ​មាន​កាឡូរី មាន​ជាតិ​ខ្លាញ់​តិច ធ្វើឲ្យ​អ្នក​ពុំ​ចាំបាច់​ទទួល​ទានតម តែ​សរីរាង្គ​នៅតែ​មាន​សុខភាព​ល្អ​។ ជនជាតិ​ជប៉ុន​ទទួលទាន​ឆ្អែត​ល្មម (​មិន​ទទួល​ទាន​ឆ្អែត​ពេក ទោះបី​ឆ្ងាញ់​ពេញមាត់​) និង​ច្រើន​ទទួលទាន​តែ ៨០% លទ្ធភាព​របស់​ខ្លួន​។​

-​រស់​នៅ​ស្ងៀមស្ងាត់​
​ពួកគេ​រក្សា​ជីវភាព​របស់​ខ្លួន​ក្នុង​ភាព​ស្ងប់ស្ងៀម មិន​ស្ត្រេ​ស សុទិដ្ឋិនិយម រីករាយ អធ្យាស្រ័យ នោះ​ក៏​ជា​វិធី​មួយ​ដើម្បី​ជីវិត​សុខសាន្ត​។​

-​ការដើរ​
​ជនជាតិ​ជប៉ុន​មាន​ទម្លាប់​ដើរ​។ រៀងរាល់​ព្រឹក​ស្ត្រី​ជប៉ុន​តែង​ដើរ​ទៅ​ផ្សារ​ទិញ​អាហារ​ស្រស់ៗ​មក​ចម្អិន​ដោយ​ខ្លួនឯង​។ ពួកគេ​មិន​ជួល​មនុស្ស​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ​តែ​ធ្វើ​ដោយ​ខ្លួនឯង​ទាំងអស់​។​

-​ជឿជាក់​ទៅលើ​វិធី​ព្យាបាល​ជំងឺ​ធម្មជាតិ​ដូចជា​ដោយ​ទឹក​រ៉ែ និង​ស្ទីម
ជនជាតិ​ជប៉ុន​ប្រើ​អាហារ​ដើម្បី​ធ្វើ​ថ្នាំ​ព្យាបាល​ជំងឺ​។ បណ្តា​ផលិតផល​ថែរក្សា​ស្បែក​របស់​ជប៉ុន​សុទ្ធតែ​ត្រូវបាន​ចម្រាញ់​ពី​ធម្មជាតិ ឬ​សារជាតិ​អ័រ​ហ្គានិក​។​

-​មិនបង្កើត​សម្ពាធ​ធំ​ឲ្យ​ខ្លួន​
​មិន​ប្រណាំងប្រជែង គ្មាន​មហិច្ឆតា រស់នៅ​សាមញ្ញ មិនបង្កើត​សម្ពាធ​ធំ​ឲ្យ​ខ្លួន​ជា​វិធី​មួយ​សម្រួល​សរសៃប្រសាទ ធ្វើឲ្យ​សរីរាង្គ​មិន “​ហួស​ចំណុះ​” ។​
​ជាមួយនឹង​អាថ៌កំបាំង​ខាងលើ ជនជាតិ​ជប៉ុន​ជានិច្ចកាល​រក្សាបាន​សុខភាព​ល្អ និង​មាន​អាយុ​វែង​បំផុត​ពិភពលោក​៕


មតិយោបល់