គណៈកម្មការមូលបត្រអាមេរិក កំពុងស៊ើបអង្កេត ទៅលើក្រុមហ៊ុន BlackBerry និងក្រុមហ៊ុន Samsung Electronics បន្ទាប់ពីមានសេចក្ដីរាយការណ៍របស់ Reuters បានចេញផ្សាយកាលពីថ្ងៃទី១៤
ខែមករា ឆ្នាំ ២០១៥ ថា ក្រុមហ៊ុន Samsung គ្រោងទិញ BlackBerry។
គណៈកម្មការមូលបត្រអាមេរិក បាននិយាយថា ក្រុមហ៊ុនទាំងពីរនេះចង់ក្រឡុកទីផ្សារ ជាមួយនឹងការជួញដូរភាគហ៊ុន ព្រោះថាក្រោយពេលធ្លាយព័ត៌មានេះ ស្រាប់តែតម្លៃភាគហ៊ុន BlackBerry បានកើនឡើង ហើយ Samsung បែរជាចេញមុខបំភ្លឺថា ខ្លួនគ្មានបំណងទិញនោះទេ ប៉ុន្តែចង់សហការ ដែលចំណុចនេះហើយទើបធ្វើឲ្យ គណៈកម្មការមូលបត្រអាមេរិក ចាប់អារម្មណ៍ និងត្រូវធ្វើការស៊ើបអង្កេត។
Reuters បានចុះផ្សាយថា ក្រុមហ៊ុន Samsung បានផ្ដល់ឲ្យ BlackBerry នូវទឹកប្រាក់ ៧,៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងតម្លៃភាគហ៊ុនចន្លោះពី ១៣,៣៥ ទៅ១៥,៤៩ដុល្លារអាមេរិក ក្នុង១ហ៊ុន ដោយក្នុងនោះ Samsung ចង់ទិញយកហ៊ុន BlackBerry ពី ៣០ទៅ៦០ភាគរយ៕
ព័ត៌មានជាតិ
មតិយោបល់