ភ្នំពេញ៖ តាមរបាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករបានឲ្យដឹងថា ស្ថានភាពនាំចេញអង្ករកម្ពុជា ប្រចាំខែមករា ឆ្នាំ២០១៥ ទៅកាន់ទីផ្សារអន្តរជាតិ គឺបានចំនួន ៣៥.៩២១តោន បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៤ មានការ កើនលើសចំនួន ១៤.៣៨៥តោន។
ក្នុងនោះមានប្រភេទអង្ករក្រអូប អង្ករក្រអូបនាងម្លិស អង្ករក្រអូប សូមាលី អង្ករក្រអូបផ្កាម្លិស អង្ករក្រអូបសរីរាង្គ និងអង្ករក្រអូបភ្លឺបានចំនួន ២១.៣០១តោន អង្ករចម្រុះគ្រាប់វែង និងអង្ករសប្រណិតបាននាំ ចេញចំនួន១៣.៣១២តោន និងអង្ករចំហុយគ្រាប់វែងចំនួន១.៣០៨ តោន។
របាយការណ៍បានបញ្ជាក់ទៀតថា កម្ពុជាបាននាំអង្ករទៅកាន់ ទីផ្សារសមាជិកសហគមន៍អ៊ឺរ៉ុបមានចំនួន១៦ប្រទេស សមាជិកអា ស៊ានចំនួន២ ប្រទេស និងបណ្តាប្រទេសផ្សេងៗទៀតចំនួន៩ប្រទេស ហើយ ក្រុមហ៊ុនដែលនាំអង្ករចេញទៅទីផ្សារអន្តរជាតិមានចំនួន៤៧ ក្រុមហ៊ុន។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៤ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន៣៨៧.០៦១តោន៕
មតិយោបល់