ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន ជនសង្ស័យប្រើប្រាស់គ្រឿងញៀនប្រុសស្រី៤នាក់

ភ្នំពេញ: សមត្ថកិច្ចខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា និងប្រជាការពារ បានឃាត់ខ្លួន ជនសង្ស័យប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន៤នាក់ រួមនឹងម៉ូតូ១គ្រឿង ព្រមទាំងសម្ភារ:មួយចំនួនទៀត។

ហេតុចុះឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចខណ្ឌសែនសុខម្នាក់ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នោះ ត្រូវបានសមត្ថកិច្ចពិនិត្យទឹកនោម រកឃើញសារធាតុញៀនតែពីរនាក់ទេ ទី១ ឈ្មោះ ឡាច ចាន់ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅសង្កាត់អូឬស្សី២ ខណ្ឌ៧មករា និងទី២ ឈ្មោះ អូ វ៉ាន់ដាំ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់តុ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកឯប្រុសស្រី២នាក់ទៀត រងចាំអណាព្យាបាលមកធានាត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់