ព័ត៌មានជាតិ

លោក​ឧកញ៉ា​ម្នាក់​នៅ​បន្ទាយមានជ័យ កំពុង​រង​នូវ​ការរិះគន់​ពី​ពលរដ្ឋ រឿង​រំលោភ​យក​ដី​រថភ្លើង​ធ្វើ​កម្ម​សិទ្ធ

​ក្រុង​ប៉ោយប៉ែត​៖​លោក​ឧកញ៉ា​ម្នាក់ នៅក្នុង​ខេត្ត​បន្ទាយមានជ័យ រង​នូវ​កា​រិះគន់​ពី​សំណាក់​មហាជន​នៅ​ទូទាំង​ក្រុង​ប៉ោយប៉ែត សព្វថ្ងៃនេះ ទាក់ទិន​ទៅ​និង​រឿង​រំលោភ​បំពាន​លើ​ដី​ចំណីផ្លូវ រថភ្លើង​ហើយ​បង្ក​ការប៉ះពាល់​ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ​ទៀតផង តាមរយះ​នៃ​ការបុក​គ្រឹះ​ដើម្បី​ធ្វើ​រោង​សម្រាប់​ទទួល​ពលករ​ម​ក​ពី​ប្រទេស​ថៃ សព្វថ្ងៃនេះ​។​

​សូម​បញ្ជាក់​ដែលថា ក្នុង​ហេតុ​ការ​ខាង​លើ​នោះ គឺ​កើតមាន​កាលពី​ដើមខែ​កុម្ភះ ឆ្នាំ​២០១៥​មក​ម្លេះ ដែល​ហេតុ​ការ​នោះ ស្ថិតនៅក្នុង​ភូមិ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ជាប់​និង​ផ្សារ​រ៉ា​ថ្មី សព្វថ្ងៃនេះ ខ​ណះ​ដែល​គេ​ឃើញ​លោក​ឧកញ៉ា​ម្នាក់​បាន​រៀបចំ​លួច​បុកគ្រឹះ គ្រោង​ដំឡើង​រោង​សម្រាប់​ទទួល​ពលករ​ដោយ​គ្មាន​ការអនុញ្ញាតិ​ពី​អាជ្ញាធរ​អ្វី​ណា​ម្នាក់​នោះ​ឡើយ ប៉ុន្តែ​សកម្មភាព​ដូច​ខាងលើ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន ដាក់​ពាក្យបណ្តឹង​ទៅ​ចៅហ្វាយក្រុង ប៉ោយ​ប៉ែត និង​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ធ្វើ​អន្តរាគ​ម​ន៏​ផងដែរ​តែ​ពុំ​មាន​ការ​លេចមុខ​មក​ធ្វើ​អន្តរាគ​ម​ន៏​ជូន​ប្រជាពលរដ្ឋ​ឡើយ ។​
IMG_20150207_120013
​លោក​ហង្ស ស៊ីផា ដែល​ជា​ឧកញ៉ា​ម្នាក់​រស់នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ជា​ថៅកែ​ផ្សារ​មង្គល​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត សព្វថ្ងៃនេះ ត្រូវ​មហាជន​ជាច្រើន​បាន​លើកឡើង​ថា ជន​មាន​អំណាច​ខាងលើ​នោះ តែងតែ​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ដោយ​មិន​គោរព​សិទ្ធ​អាជ្ញាធរ​ដែនដី​និង​ជនរងគ្រោះ​ឡើយ ហើយ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ទាំងនោះ ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​ហ៊ាន​យក​ចំណី​ផ្លូវ​រថភ្លើង ក្នុង​ចំងាយ​២០​ម៉ែត្រ ប៉ែក​ខាងត្បូង ផ្លូវ​រថភ្លើង ទៅ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្តាច់មុខ​របស់ខ្លួន ហាក់ដូចជា​មិន​គោរព​កោតខ្លាច​ទៅលើ​មន្ត្រី​ជំនាញ រឺ​អាជ្ញាធរ​ដែនដី​ឡើយ ពលរដ្ឋ​បាន​បញ្ជាក់ទៀតថា ខ​ណះពេលនេះ គឺ​លោក​ឧកញ៉ា​ខាងលើ​នោះ កំពុងតែ​លួច​បុកគ្រឹះ សាងសង់​រោង​សម្រាប់​ដាក់​ពលករ​ខ្មែរ ដែល​ថៃ​បាន​បញ្ជូន​មក ហើយ​ការសាងសង​រោង​នោះ គឺ​ធ្វើអោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ក្បែរ​ទីតាំង​ដែល​កំពុង​បុកគ្រឹះ​របស់​ជន​មាន​អំណាច​ខាងលើ​នោះ​តែម្តង ពលរដ្ឋ​ទាំង​នោះ​បាន​សំណូមពរ​ទៅ​ដល់​ថ្នាក់លើ​មេត្តាជួយ​ពួកគាត់​ផង ។​

លោក​ឧកញ៉ា​ហង្ស ស៊ីផា បាន​ប្រាប់​តាម​ទូរស៏ព្ទថា កាលពី​មុន​លោក​មាន​ដី​មួយ​កន្លែង​ជូន​ទៅ​គណះកម្មការក្រុង សម្រាប់​ធ្វើ​រោង​ទទួល​ពលករ​ខ្មែរ​ដែល​ថៃ​បាន​បញ្ជូន​មក លោក​ឧកញ៉ា​ដ៏​ដែល​បាន​បន្តទៀតថា ឥឡូវ​ទីតាំង​ចាស់​គឺ​លោក​បាន​អោយ​គេ​រើ​ចេញ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ហើយ​យកមក​ដាក់​នៅ​ចំណុច​ជាប់​ផ្លូវ​រថភ្លើង​ដែល​លោក​កំពុង​ធ្វើ​សព្វថ្ងៃនេះ លោក​បាន​បន្តទៀតថា លោក​មាន​ការឯកភាព​ពី​មន្ត្រី​ជំនាញ​កសាង​ផ្លូវ​រថភ្លើង​ត្រឹមត្រូវ​រួចហើយ តាមរយះ​នៃ​ការធ្វើ​កិច្ចសន្យា​រួម​គ្នា​បើសិនជា​មន្ត្រី​ជំនាញ​រថភ្លើង​នោះ​ត្រូវការ​ដី​មក​វិញ​លោក​សុខចិត្ត​រុះរើ​រោង​ដែល​សម្រាប់​ទទួល​ពលក​រ​នេះ​ចេញ​ហើយ​ប្រគល់​ដី​ជូន​អោយ​ស្ថានីយ​រថភ្លើង​វិញ លោក​ហង្ស ស៊ីផា បាន​បន្តទៀតថា រឿង​ការប៉ះពាល់​ទៅ​លើ​ប្រជាពលរដ្ឋ​នោះ គឺ​ពុំ​មាន​នោះទេ ដោយឡែក​លោក​ងោ​ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត ក៏បាន​លើកឡើង​ដែរ​ថា ខាង​អាជ្ញាធរ​ពុំ​ទាន់​ចេញ​លិខិត​ស្នាម​ណាមួយ​ទៅ​អោយ​ច្បាប់​ជូន​លោក ឧកញ៉ា​ហង្ស ស៊ីផា នោះឡើយ ៕​

មតិយោបល់