ព័ត៌មានជាតិ

កំណាត់ផ្លូវជាតិលេខ៤ចំនួន៥ខែ្សទៅមក ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ សម្រេចបាន៣៥ភាគរយហើយ

ភ្នំពេញៈ ការដ្ឋានស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ដែលអាចធ្វើចរាចរបាន៥ខែ្សទៅមក ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវ​កប់ស្រូវ មកដល់ពេលនេះសម្រេចបាន៣៥ភាគរយនៃគម្រោងហើយ ក្នុងនោះរួមមានទាំងការដាក់លូប្រអប់និងប្រឡាយចំហសងខាង តម្លើងបង្គោល​ភ្លើងព្រែកជា២ និងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២កន្លែងផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងផែនការរៀបចំលំហូរចរាចរលើដងផ្លូវជាតិលេខ៤ឲ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុ​ង​ស្ថាបនាពង្រីកផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ដោយបង្កើតផ្លូវអាទិភាព៣ខែ្សទៅ ៣ខ្សែមកផ្លូវសងខាង​ចំនួន២ខ្សែទៅ២​ខ្សែ​មក​ដាក់លូប្រអប់និងប្រឡាយចំហសងខាង តម្លើងបង្គោលភ្លើងព្រែកជា២ និងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២កន្លែង។

មន្ត្រីដដែរ បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃទី២៦ខែកញាឆ្នាំ២០១៦ ការដ្ឋានសម្រេចបានលទ្ឋផល ៣៥ភាគរយនៃគម្រោងហើយ ៕

សាលារាជធានី សាលារាជធានី សាលារាជធានី

មតិយោបល់