១- បំពងខ្ទឹមក្រហម៦មើម ឬ ខ្ទឹមបារាំងមួយចំហៀងមើម (ហាន់ល្អិតៗ) ទាល់តែក្រហមក្រមៅ។
២- ចាក់ស្ករ១វែក ទឹកត្រី២វែក ទឹកខ្យង១វែក អំបិលចុងស្លាបព្រាកាហ្វេ ម្រេចបុក១ស្លាបព្រាកាហ្វេ ម្សៅស៊ុបមាន់១ស្លាបព្រាបាយ (ឬ ម្សៅស៊ុបវ៉ាន់ថាន់ ១ស្លាបព្រាបាយ ) កូរអោយសព្វ។
៣- លាងឆ្អឹងគោលាយសរសៃ ១គីឡូ ដាក់ចូល កូរអោយសព្វគ្រឿងចូលគ្នា ទើបចាក់ទឹក ១លីត្រ រំងាស់ទាល់តែគោក ទើបចាក់២លីត្រ រំងាស់ឆ្អឹងទាល់តែផុយសរសៃ បើមិនផុយ ថែមទឹកទៀត។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង ដើម្បីរក្សាទឹកស៊ុប អោយនៅពណ៌ក្រហមថ្លា មិនល្អក់ បើសិនជាល្អក់ នឹងឆាប់ផ្អូម។
៤- នៅពេលពុះផុយសរសៃជាប់ឆ្អឹងគោហើយ យើងអាចលើកទុកអោយត្រជាក់ ទើបគ្របទុក មួយយប់ ព្រឹកឡើង សឹមថែមទឹករំងាស់បន្ថែម រហូតឆ្អឹងគោ ចេញជាតិឆ្ងាញ់ ទើបភ្លក្សសាបប្រៃថែមថយ តាមចំណូលចិត្ត។
៥- នៅពេលបរិភោគ សូមដាំទឹកមួយឆ្នាំង ស្រុសគុយទាវ ឬ មីដាក់ចាន ហើយ សឹមដួសទឹកស៊ុបដាក់ចូល។
៦- បើចង់ឆ្ងាញ់ អាចថែមសាច់ស្រស់ និង ប្រហិតសាច់គោថែមទៀត។
៧- ពេលទទួលទាន សូមថែម ស្លឹកខ្ទឹមហាន់ ជីរវ៉ាន់ស៊ុយ ជីរបន្លា និង គ្រឿងគ្រៅដទៃទៀត តាមចំណូលចិត្ត ដូចជា សាលាដ សណ្តែកបណ្តុះ ខ្ទឹមសបំពង ម្រេចបុក ទឹកម្ទេស ទឹកសៀងហួយស៊ិន ជាដើម។
ដោយ៖អ្នកស្រី កែវ ច័ន្ទបូរណ៍
មតិយោបល់