ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីនាពេលយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានករណីជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក និក បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានហើយ បណ្តាលឲ្យជិះម៉ូតូដួល ត្រូវប្រជាពលរដ្ឋនិងជនរងគ្រោះចាប់បាន វាយម្នាក់មួយដៃ មួយជើង រួចប្រគល់ឲ្យសមត្ថកិច្ច នៅម្តុំវត្តស្រះចក សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សុខ មាស អាយុ១៩ឆ្នាំ គ្មានទីលំនៅពិតប្រាកដ រួមជាមួយបក្ខពួកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូម៉ាកនិក ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ1GP-0863 ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក និច ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះម្នាក់ ដែលជាជាងកាត់សក់ កំពុងជិះកង់ធ្វើដំណើរទៅផ្ទះ ដោយដាក់ទូរស័ព្ទ អិនចុចពិល នៅក្នុងហោប៉ៅអាវ ដោតកាសស្តាប់ចំរៀង ពេលមកដល់ផ្លូវលេខ៨៨ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមកក្បែរជនរងគ្រោះ រួចក៏ឆក់យកទូរស័ព្ទពីជនរងគ្រោះ ហើយជិះគេចបណ្តាលឲ្យដួល ត្រូវបានប្រជាពលរដ្ឋក្របួចបានទាំង២នាក់ ហើយនាំគ្នាដាក់មួយដៃ មួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការបន្ត ។
ជនសង្ស័យទាំង២នាក់ ខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់