ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

អន រ៉ាស៊ី​សុ​មេត្តា ហៅ No More បង្ហាញ​ផែនការ ការងារ​ស្អេកស្កះ រក​ពេលគិត​រឿង​ស្នេហា​មិនបាន​

​កញ្ញា អន រ៉ាស៊ី​សុ​មេត្តា ហៅ No More ដែល​កន្លងមក​ធ្លាប់បាន​ប្រកាស​ក្តែង​ថា នាង​មិន​ចាប់អារម្មណ៍​រឿង​ស្នេហា នោះទេ ព្រោះ​ពេល​នេះ​បេះដូង នាង​ទទេ​ស្អាត ហើយក៏​ជា​ឱកាស​មួយ​សម្រាប់​ហ្វូង​កន្លង់ ចង់បាន​បេះដូង​នាង​មក​នែបនិត្យ​ផង ។ No More ចូល​មក​ឆ្នាំ ២០១៥ នេះ​កាន់តែ​មមា​រញឹក ដុតដៃ​ដុតជើង ជាមួយនឹង​ការងារ​ខ្លួន ក្នុង​រង្វង់​សិល្បៈ ដែល​ធ្វើឲ្យ​នាង​ដក​ខ្លួន​គិត​រឿង​ស្នេហា​មិនបាន ។​
No More
​ថ្មីៗ​នេះ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​របស់​នាង បានសរសេរថា
” Plan busy from tomorrow to next week (​ផែនការ​រវល់​ចាប់ពី​ថ្ងៃស្អែក ដល់​សប្តាហ៍​បន្ទាប់​)
‪#‎Day10_‬ ពេលព្រឹក​ណាត់​ជួប​ការងារ​ជាមួយ​ក្រុមហ៊ុន RGB ពេល​ល្ងាច​ចូលរួម​រាត្រី​ស្រមោល​សរ​មិត្តភាព​ខ្មែរ​ចិន​ក្រោម​អបតិភាព​សម្តេច​ហ៊ុន សែន​
‪#‎Day11_‬ ថត​កម្មវិធី​លេង​ហ្គេម​ឆា​ឆា​នៅ​ទូរទស្សន៍​បាយ័ន​
‪#‎Day13_‬ ចូលរួម​កម្ម​ពិធី​ថ្ងៃ​នៃ​សេចក្តីស្រលាញ់​ក្រោម​អបតិភាព ឯកឧត្តម ខៀវ កាញ្ញារឹទ្ធ​
‪#‎Day14_‬ ពេលព្រឹក​ចូលរួម​បរិច្ចាក​ឈាម​ជាមួយ​កាកបាទ​ក្រហម ពេល​ថ្ងៃ​ថតរូប​អោយ​ទស្សនា​វ​ដ្តី
‪#‎Day17_‬ ថត​ខា​រា​អូ​ខេ​អោយ Town production ។​

​ស្រី​ស្រស់​ខ្មៅ​ស្រអែម​រូបនេះ ក្រៅពី​រវល់​ការងារ​សិល្បៈ នាង​ក៏​នៅ​ឆ្លៀតឱកាស ចុះ​ទៅ​សួរសុខទុក្ខ តារា​សិល្បៈ​ជើងចាស់ ដែល​កំពុង​ដេក​ឈឺ នៅផ្ទះ ក្នុងនោះ មាន​លោក ផ្លុង មឿក និង លោក នូ ស៊ិប ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត អ្នកសិល្បៈ ចេះ​ជួយ​អ្នកសិល្បៈ កុំឲ្យ មហាជន​វាយតម្លៃ ៕
No More1

មតិយោបល់