ព័ត៌មានជាតិ

Mario Balotelli ​ជួ​យ​ឲ្យ​ហ​ង្ស​ក្រហ​ម​ឈ្នះ​ជាលើ​ក​ដំ​បូ​ង​

កីឡាករ Mario Balotelli បានក្លាយទៅជាកីឡាករបម្រុង ដ៏មាន​ប្រសិទ្ធភាព បំផុត សម្រាប់ក្លិបហង្សក្រហម ​​ក្នុងការប្រកួតជាមួយនឹង ក្លិបមាន់ក្លាយមាស កាលពីយប់មិញនេះ ។ គ្រាប់បាល់ចុងក្រោយរបស់ហង្សក្រហមយកឈ្នមាន់ខ្នាយមាស ជាគ្រាប់បាល់ដំបូង បំផុតរបស់ កីឡាករ​ស្បែកខ្មៅ Mario Balotelli ជួយឲ្យហង្សក្រហម​​ឈ្នះ​ក្នុងក្របខណ្ឌ Premier League នារដូវកាលនេះ ។​
គ្រាប់បាល់នេះ ជាគ្រាប់បាល់ ទី ២ ហើយ​សម្រាប់ Mario Balotelli ដែលទិញ​ក្នុងតម្លៃខ្លួន ១៦ លានផោន ពីក្លិប AC Milan រដូវកាលកន្លងមក ។​ដោយមើលឃើញពីចំណុចខ្វះ ខាតអ្នកចាត់ការទូទៅ Brendan Rodgers ​​នៅនាទី ៧៤ បានដាក់កីឡាករ Mario Balotelli ចូល ដកចេញ Daniel Sturridge ។
នៅនាទី ៨៣ ​គ្រាប់បាល់ប៉ះចេញពី Adam Lallana ហើយក៏ជា​ឱកាស របស់ Mario Balotelli ដាក់មួយជើងស្តាំ ជួយឲ្យហង្សក្រហមយកឈ្នះ តែម្តង ៕​

Mario Balotelli

មតិយោបល់