ព័ត៌មានជាតិ

S​wa​n​s​e​a ​C​i​t​y​ ​ចរ​ចា​រ​ទិ​ញ​ពហុ​កី​ឡ​ដ្ឋា​ន​ ​L​i​b​e​rt​y​ ​S​ta​d​i​u​m​

ក្លិបក្ងានព្រៃ Swansea City បានបើកកិច្ចពិភាក្សា​ជាផ្លូវការ​ជាមួយនឹង​ក្រុមប្រឹក្សា​​ក្នុងតំបន់ ដើម្បីទិញ ពហុកីឡដ្ឋាន Liberty Stadium ក្នុង​អនាគត​ដ៏ខ្លី​ខាងមុខ ។​
កីឡដ្ឋានដែលជាកម្មសិទ្ធ​ក្រុម​ប្រឹក្សា បច្ចុប្បន្នត្រូវបានចែករំលែក​ឲ្យប្រើប្រាស់ ​រវាង ក្លិប ក្នុងក្របខណ្ឌ អង់គ្លេស Premier League និង បាល់ ឱប ដោយជួលរយៈពេល ៥០ ឆ្នាំ ។​
ទោះបីជាយ៉ាងណា ក្លិប Swansea City មានបំណងចង់បង្កើន​សមត្ថភាព ពហុកីឡដ្ឋាន នេះ ធ្វើយ៉ាងណា ផ្ទុក​​មនុស្សបាន 20,800 នាក់ ក្នុងន័យបង្កើនចំណូល ពី​ពហុកីឡដ្ឋាននេះ ។​
លោក Rob Stewart ប្រធាន​ប្រឹក្សា​ភិបាលរបស់ក្រុម Swansea City បានប្រាប់ដល់ South Wales Evening Post ថា “ជាវិជ្ជមាន ការពិភាក្សា​​ជាមួយនឹង Swansea City ឥឡូវនេះយើង​បាន​​លក់ពហុកីឡដ្ឋាន Liberty Stadium ដល់ពួកគេ​ “។​
ការលក់ឲ្យនេះ នឹង​ធ្វើឲ្យ ក្រុម Liberty Stadium អាច​ធ្វើការ​ត្រួតពិនិត្យយ៉ាងពេញលេញ នៃពហុកីឡដ្ឋាន និង បន្ថែមការគាំទ្រ​ដល់ផែនការ ពង្រីកអាជីវកម្មខ្លួន ក្នុងពេលអនាគត ៕
swansea-to-buy-liberty-stadium-1069732

មតិយោបល់