ប៉េកាំង៖ រដ្ឋាភិបាលចិន បានឲ្យដឹងនៅថ្ងៃពុធនេះថា ការលាឈប់របស់រដ្ឋមន្ត្រីក្រសួងកិច្ចការដីគោកតៃវ៉ាន់ ពុំបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងតៃវ៉ាន់ និងចិននោះទេ នេះបើយោងតាមការចេញផ្សាយរបស់ Channel News Asia។
លោក Wang Yu-chi បានលាឈប់ពីរដ្ឋមន្ត្រីក្រសួងកិច្ចការតៃវ៉ាន់ បន្ទាប់ពីកើតមានទំនាក់ជាមួយនឹងអនុរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការបែកធ្លាយឯកសារទៅកាន់ប្រទេសចិន ដោយតុលាការពុំបានចេញសេចក្ដីសម្រេចណាមួយ ដូច្នេះហើយទើបលោកបានលាឈប់ពីតំណែង។
តុលាការបានបញ្ជាក់ថា លោក Chang Hsien-ya អនុរដ្ឋមន្ត្រីក្រសួងកិច្ចការតៃវ៉ាន់ ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតតាំងពីឆ្នាំ ២០១៤ ប៉ុន្តែពុំមានភស្ដុតាងណាមួយបញ្ជាក់ថា គាត់បានបញ្ជូនឯកសារសម្ងាត់ទៅកាន់ប្រទេសចិននោះទេ៕
ព័ត៌មានជាតិ
មតិយោបល់