ក្រុមហ៊ុនផលិតរថយន្ត Honda Motor Co បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះថា នាយកប្រតិបត្តិ លោក Takanobu Ito បានសម្រេចចិត្តលាឈប់ពីមុខតំណែងនៅក្នុងខែមិថុនា ខាងមុខ បន្ទប់ពីលោកបានឡើងកាន់តំណែងមួយនេះអស់រយៈពេល ៦ឆ្នាំ។
យោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅរសៀលថ្ងៃចន្ទនេះថា លោក Ito បានសម្រេចចិត្តលាឈប់ ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ ក្រុមហ៊ុនផលិតរថយន្តលំដាប់លេខ៣ មួយនេះ បានថ្លែងឲ្យដឹងថា តំណែងនាយកប្រតិបត្តិនឹងត្រូវជំនួសដោយលោក Takahiro Hachigo វ័យ ៥៥ឆ្នាំ ជាប្រធានគ្រប់គ្រង។
លោក Takanobu Ito វ័យ ៦១ឆ្នាំ បានឡើងកាន់តំណែងជានាយកប្រតិបត្តិ Honda តាំងពីឆ្នាំ ២០០៩ ដោយលោកមានបទពិសោធន៍ជាច្រើននៅក្នុងវិស័យឧស្សាហកម្មរថយន្ត ប៉ុន្តែការលក់ឈប់នេះ អាចមកពីបញ្ហាអាយុ និងបង្ហាញហិរញ្ញវត្ថុ៕
មតិយោបល់