ព័ត៌មានជាតិ

និស្សិត​ស្រី-ប្រុសថៃ​ ២រូប​ ជាប់​គុក​ ២​ឆ្នាំ​កន្លះ​ ពី​បទ​មើល​ងាយ​រាជានិយម​

បាងកក៖ និស្សិតថៃស្រី-ប្រុស​ វ័យក្មេង​ចំនួន ២រូប ត្រូវបាន​តុលាការថៃកាត់ទោសឲ្យជាប់គុកចំនួន ២ឆ្នាំកន្លះ បន្ទាប់ពីពួកគេ​បាន​សម្ដែងល្ខោន​នៅក្នុងសកលវិទ្យាល័យប្រមាថដល់​រាជានិយម នេះបើយោងតាម​ការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ។

លោក Patiwat Saraiyaem វ័យ ២៣ឆ្នាំ និងនាង Porntip Mankong វ័យ ២៦ឆ្នាំ ត្រូវបានកាត់ទោស​ឲ្យចាប់គុក បន្ទាប់ពីឃាត់ខ្លួន​កាលពីខែសីហា ពីបទ​ «បំផ្លាញរាជានិយម»។ ចៅក្រម បានថ្លែងឲ្យដឹងថា តាមច្បាប់អ្នកទាំងពីរនាក់នេះ ត្រូវ​ជាប់គុក ៥ឆ្នាំ ប៉ុន្តែ​ក្រោយពីការសម្រេចរបស់ប្រធានតុលាការ ក៏បានបន្ថយទោសមកនៅត្រឹម ២ឆ្នាំកន្លះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេសម្រាប់ប្រទេសថៃ ដោយមានមនុស្សជាច្រើននាក់មកហើយ បាន​ចាប់គុក​ដោយសារតែមើលងាយ​រាជានិយម ជាពិសេសគឺមើលងាយដល់ព្រះមហាក្សត្រថៃ Bhumibol Adulyadej៕

2015-02-23_154332

មតិយោបល់