ទៅតាមផែនការដែលមាននាឆ្នាំ ២០១៤ ចិននឹងបើកដំណើរការឲ្យមានការហោះហើរជាលើកដំបូងនៃយន្តហោះដឹកអ្នកដំណើរធុធធំ C919 ដែលខ្លួនជាអ្នកផលិតដោយផ្ទាល់។ នេះបើយោងតាមរបាយការណ៍មួយដែលចេញដោយប្រធានគម្រោងគំនូសប្លង់នៅថ្ងៃចន្ទនេះ។
លោក Wu Guanghui ជាប្រធានគម្រោងគំនូសប្លង់ និងជាអនុប្រធាននៃក្រុមហ៊ុន The Commercial Aircraft Corporation of China ( COMAC) ទទួល គម្រោងផលិតយន្តហោះនេះបានប្រកាសប្រាប់ព័ត៌មាន និងអ្នកកាសែតថាគំរូប្លង់របស់យន្តហោះ C919 ត្រូវបានគូសចេញរួចរាល់ហើយដាក់ឲ្យមានការធ្វើសាកល្បងនូវគ្រឿងម៉ាស៊ីន និងឧបករណ៍ដទៃទៀតនាឆ្នាំ២០១៣ នេះហើយ។
លោក Wuបាននិយាយបន្ថែមទៀតថាក្រុមហ៊ុនបានពុះពារនូវការលំបាកជាច្រើនទាំងផ្នែកបទពិសោធ និងសមត្ថភាពបច្ចេកទេសរបស់ខ្លួនមិនថែមប៉ុណ្ណោះការទទួលរងសំពាធពីការប្រកួតប្រជែងលើឧស្សាហកម្មប្រភេទនេះបានធ្វើឲ្យក្រុមហ៊ុនបានចំណាយទាំងពេលវេលា និងថវិកាជាច្រើនលើគម្រោងការមួយនេះ។
ក្នុងបំណាច់ឆ្នាំ២០១៣ នេះក្រុមហ៊ុននឹងធ្វើការធ្វើសាកល្បង និងត្រួតពិនិត្យឡើងវិញទាំងអស់នូវបច្ចេកទេសឧបករណ៍គ្រឿងប្រើប្រាស់សម្រាប់បំពាក់លើយន្តហោះដើម្បីឲ្យដំណើរការនៃការប្រើប្រាស់ជាលើកដំបូងនាឆ្នាំ ២០១៤នឹងទទួលបានជោគជ័យ៕
មតិយោបល់