ខេត្តព្រះវិហារ៖លំនៅដ្ឋាន១ខ្នងធ្វើអំពីឈើប្រក់ស្បូវនៅខាងក្រោយរដ្ឋបាលសាលាស្រុកត្បែងមានជ័យត្រូវបានអគ្គីភ័យឆាបឆេះក្លាយជាផេះដោយសារភ្លើងឆេះព្រៃរាលដាលក្បែរៗទីនោះកាលពីរសៀលថ្ងៃទី២៣កុម្ភះ២០១៥ស្ថិតនៅភូមិឃុំពោធិ៍ស្រុកត្បែងមានជ័យខណះពេលស្ដ្រីម្ចាស់លំនៅដ្ឋានមិននៅ។ នៅជុំវិញសាលាស្រុកត្បែងមានជ័យមិនមានគ្រួសារប្រជាពលរដ្ឋរស់នៅច្រើននោះទេភាគច្រើនពួកគាត់ប្រមាណ៩៩ភាគរយជាកសិករច្រើនតែទុកផ្ទះចោលហើយនាំគ្នាចាកចេញទៅធ្វើស្រែចំការនិងពនេចរដងជ័រទឹក។ភូមិសាស្ដ្រនៅទីនោះក៍សំបូរទៅដោយគុម្ពោធព្រៃក្រាស់ៗថែមទៀតជាហេតុបណ្តាលអោយងាយរងគ្រោះអណ្តាតភ្លើងរាលដាលឆាបឆេះដល់លំនៅដ្ឋាននារដូវប្រាំងជារឿយៗ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថាម្ចាស់លំនៅដ្ឋាននោះជាស្ដ្រីម៉េម៉ាយទុរគតឈ្មោះផាន់គីមអាយុជាង៥០ឆ្នាំគ្មានទីពឹងមានកូនតូចៗចំនួន៥នាក់ក្នុងបន្ទុក។ខណះពេលអគ្គីភ័យកំពុងឆាបឆេះផ្ទះនិងរហូតដល់ឆេះផ្ទះអស់នាពេលនោះដោយសារប្រជាពលរដ្ឋក្នុងភូមិមិនបានដឹងទើបមិនអាចកេណ្ឌគ្នាទៅជួយពន្លត់ភ្លើងបានទាន់ពេលវេលា។សម្ភារះប្រើប្រាស់ដែលបាត់បង់ដោយសារអគ្គីភ័យមិនមានអ្វីធំដុំនោះទេ។អ្នកសារព័ត៌មានមិនអាចជួបទំនាក់ទំនងសួរនាំលោកប៉ាង វ៉ាន់ឌី អធិការនគរបាលស្រុកត្បែងមានជ័យបានទេថាតើក្នុងពេលកើតហេតុការណ៍ភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន១ខ្នងខាងលើលោកនិងមន្ដ្រីសមត្ថកិច្ចក្រោមឱវ៉ាទកំពុងធ្វើអ្វីបានជាបណ្តោយអោយអណ្តាតភ្លើងឆេះយ៉ាងស្រួលដូច្នេះគឺហៅទូរស័ព្ទចូលចំនួន៣ដងមិនលើកទទួលនៅរសៀលថ្ងៃទី២៤កុម្ភះនេះ៕
មតិយោបល់