ព័ត៌មានជាតិ

លួចម៉ូតូបាន១យប់សមត្ថកិច្ចតាមស្រាវជ្រាវឃាត់បានដដែល

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេចកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅមុខបន្ទប់ជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ រុំ ខន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក សុធីតា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូដែលជនសង្ស័យលួចយក ម៉ាក ស៊ុយស្សាគីនិច ពណ៌ស ស្លាកលេខ មិនចាំអក្ស ភ្នំពេញ- 4327។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិចស្លាកលេខ 43 27 មកលេងផ្ទះមិត្តភក្កិនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាក់សោរ.ក នឹងបិទសន្ទះត្រឹមត្រូវរួចក៏ដើរទៅចូលអង្គុយលេងក្នុងបន្ទប់មិត្តភក្កិរហូតមិនដល់ម៉ោង១១និង០០ នាទីជនរងគ្រោះបានចេញមកវិញ ស្រាប់តែអត់ឃើញម៉ូតូក៏នាំគ្នាផ្អើលឆោឡោសួរអ្នកជិតខាងបានប្រាប់ថា មានជនសង្ស័យម្នាក់លួចជិះចេញទៅបាត់ បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយធ្វើការស្រាវជ្រាវមកដល់ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់យកមកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ តែម្ដង ក្រោយពេលសមត្ថកិច្ចសួរនាំរួចជនសង្ស័យសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ កសាងសំណុំរឿងបញ្ជូនទៅភ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់