ព័ត៌មានជាតិ

ជន​អានា​ថា​២​នាក់​ម្នាក់​ចូល​ពេទ្យ ម្នាក់​ជាប់​ខ្នោះ​សមត្ថកិច្ច​ដោយសារតែ​រឿង​ចែក​បាយ​គ្នា​មិន​ត្រូវ​

​បន្ទាយមានជ័យ​៖ បុរស​និង​នារី​អានា​ថា ២​នាក់​ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ដល់​បង្ក​របួសស្នាម​ទាំង​២​នាក់ ម្នាក់​ត្រូវបាន​កម្លាំង អ ហ ក្រុង​ប៉ោយប៉ែត​ក្របួច​បាន ចំណែក​នារី​ម្នាក់​ទៀត​ត្រូវបាន​សមត្ចកិច្ច​បញ្ជូន​ទៅកាន់​មន្ទីពេទ្យ​ដើម្បី​ជួយសង្គ្រោះ ដោយ​ចែក​បាយ​ម្ហូប​គ្នា​ហូប មិន​ស្មើរ​ភាព​សោះ ។​
ហេតុការណ៍​នេះ នៅត្រង់​បរិវេណ​កាស៊ីណូ​ស្តា​វី​ហ្គាស ហៅ​ផ្កាយ​៥ វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែ​កុម្ភះ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ កម្លាំង​អន្តរាគមន៍ ឃាត់​ចាប់​ជនដៃដល់​តែ​ម្តង រួម​ទាំង​វត្ថុតាង​កាបិ​ត​កាត់​អំ​បោះ​។​
កម្លាំង​អហ ក្រុង​ប៉ោយប៉ែត​ប្រាប់ថា ជនដៃដល់​មានឈ្មោះ ឈាន ចាន់ថន ភេទ​ប្រុស អាយុ​២១ គ្មាន​លំនៅដ្ឋាន​ពិតប្រាកដ រងរបួស​ត្រង់​មុន​បន្តិច​។​រីឯ​នារី​រងគ្រោះ​មាន​ឈ្មោះ ឡាំ ផា ភេទ​ស្រី អាយុ ៣៤​ឆ្នាំ រស់​នៅ​មិន​ពិតប្រាកដ បណ្តាល​រងរបួស​ត្រង់ ផ្ទៃមុខ ខ្នង ដៃ​ខាងស្តាំ ដោយ​ជនដៃដល់​យក​កាំបិត​តូច​កាត់​អំបោះ​ចាក់ ។​
មហាជន​ធ្លាប់​ស្គាល់​ដឹង​ច្បាស់​ថា ជន​ទាំង​ពីរ ជា​ជន​អានា​ថា តែង​ដើរ ក្នុង​បរិវេណ​កាស៊ីណូ​ដើម្បី​រក​ប្រាក់ ទិញ​បាយ​តែ​១​ចំអែត​ក្រពះ​ប៉ុណ្ណុះ​៕​
2015-02-24_201627

2015-02-24_201618

មតិយោបល់