ព័ត៌មានជាតិ

ដាច់ភ្លើងនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានច្បារអំពៅ ដល់រោងចក្រស្រាបៀថៃហ្គ័រ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាសូមជម្រាបជូនថានៅវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F4A) មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការកាប់សម្អាតមែកឈើ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំណុចគល់ស្ពានច្បារអំពៅខាងកើត សង្កាត់ច្បារអំពៅ រហូតដល់រោងចក្រស្រាបៀថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃនេះវិញ៕

មតិយោបល់