ភ្នំពេញៈ ក្រុមជាង៤នាក់ អូសខ្សែបណ្ដាញអ៊ីនធើណេតប្ដូរថ្មី ចូលផ្ទះប្រជាពលរដ្ឋ មិនប្រយ័ត្នត្រូវខ្សែភ្លើងឆក់ម្នាក់ ធ្លាក់ពីលើដំបូលសំយាប កម្ពស់ប្រហែល៥ម៉ែត្រ បណ្ដាលឲ្យរបួសន្លប់ស្ដូក ត្រូវបានអ្នកធ្វើការ ជាមួយប្រញាប់លើដាក់ម៉ូតូកង់បី បញ្ជូនទៅមន្ទីពេទ្យជួយសង្រ្គោះភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១(សឡា) ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគេឃើញ ក្រុមជាងមានគ្នា៤នាក់ អូសខ្សែបណ្ដាញអ៊ីនធើណេត Digi កាត់ផ្លូវសឡាប្ដូរខ្សែថ្មី ចូលផ្ទះប្រជារដ្ឋម្នាក់ ក្នុងនោះមានក្រុមជាង ឡើងដាក់នៅដំបូលសំយាប ហើយម្នាក់ទៀត បានបោះខ្សែរអ៊ីធើណេតអូស រំលងខ្សែរភ្លើង បណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ជាងនៅលើដំបូលកម្ពស់ប្រហែល៥ម៉ែត្រ ធ្លាក់មកក្រោមរបួសសន្លប់ស្ដូកស្ដឹង ត្រូវបានក្រុមជាងដែលធ្វើការ ជាមួយនាំគ្នាប្រញាប់លើកដាក់លើម៉ូតូកង់បីរបស់ខ្លួន បញ្ជូនទៅមន្ទីពេទ្យ ដើម្បីជួយសង្រ្គោះភ្លាមៗ ខណៈជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ៕
មតិយោបល់