សិស្ស-និស្សិត និងបុគ្គលិកការិយាល័យ ជាញឹកញាប់ មានទម្លាប់ដេកលក់នៅលើតុ ក្រោយពេលទទួលទានអាហារថ្ងៃត្រង់រួច។ ពិតណាស់ដំណេកក្រោយពេលបាយថ្ងៃត្រង់នាំមកនូវសុខភាពល្អ ប៉ុន្តែវាប្រឈមនឹងជំងឺ និងគ្រោះថ្នាក់បំផុតបើសិនជាដេកនៅលើតុ ក្រោយពេលវាយថ្ងៃត្រង់រួច។
យោងតាមរបស់ក្រុមវេជ្ជបណ្ឌិតបានឲ្យដឹងថា ដេកនៅលើតុ ក្រោយពេលបាយថ្ងៃត្រង់រួច បានប៉ះពាល់ដល់សុខភាព និងផ្ដល់គ្រោះថ្នាក់បំផុត ដូចជាប៉ះពាល់ដល់កញ្ចឹងក ទ្រូង ឆ្អឹងខ្នង សម្ពាធឈាមបានធ្វើឲ្យប៉ះពាល់ដល់ត្រចៀក ភ្នែក ផ្ទៃមុខ សរសៃឈាមកឆ្អឹងកងខ្នង បេះដូង សួត និងក្រពះ។
ខាងក្រោមនេះគឺជាផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារដេកនៅលើតុ ក្រោយពេលបាយថ្ងៃត្រង់៖
០១) ជំងឺសរសៃឈាមបេះដូង និងខួរក្បាលរ៉ាំរ៉ៃ
ពេលរសៀល គឺជាពេលវេលាដែលឈាមរត់ក្នុងរាង្គកាយមានល្បឿនលឿន ដូច្នេះការដេកលក់នៅលើតុនៅពេលថ្ងៃត្រង់បានធ្វើឲ្យឈានរត់មិនស្រូល ច្រានទៅក្បាល និងទ្រូង ប៉ះពាល់ដល់សរសៃឈាមបេះដូង សួត និងក្រពះ។ បន្ទាប់ពីអាហារថ្ងៃត្រង់រាង្គកាយត្រូវការលំហូរឈាមកាន់តែច្រើនចូលទៅក្នុងក្រពះដើម្បីជួយស្រូបយកការរំលាយអាហារហើយបើសម្ពាធឈានរត់មិនស្រូល នោះអាចបង្កជារោគសញ្ញាខួរក្បាល ស្ទះបេះដូង វិលមុខ រោទិ៍ក្នុងត្រចៀក។ ការដេកលក់នៅលើតុក្រោយបាយថ្ងៃត្រង់គឺធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល សរសៃឈាមបេះ អាចឈានដល់ជំងឺសរសៃឈាមបេះដូង និងខួរក្បាលរ៉ាំរ៉ៃនេះ។
០២) ជំងឺផ្លូវដង្ហើម
ដេកលក់នៅលើតុបានប៉ះពាល់ដល់សួត ដែលត្រូវការអុកស៊ីសែន ព្រោះការផ្គត់ផ្គង់មិនគ្រប់គ្រាន់ នាំឲ្យពិបាកដកដង្ហើម ដែលឈានដល់ការប៉ះពាល់ផ្លូវដង្ហើម ជាពិសេសសម្រាប់ស្ត្រី អាចប្រឈមមុខនឹងជំងឺបេះដូង ជំងឺមហារីកសុដន់។
០៣) ជំងឺក្រពះ-ពោះវៀន
បន្ទាប់ពីអាហារថ្ងៃត្រង់រាង្គកាយត្រូវការលំហូរឈាមបន្ថែមទៀតដើម្បីក្រពះ ក្នុងការជួយដល់ការស្រូបយកការរំលាយអាហារបានយ៉ាងហោចណាស់ ១ម៉ោង ក្នុងការសម្អាតអាហារនៅក្នុងក្រពះ។ ប្រសិនបើបន្ទាប់ពីបរិភោគហើយ ដេកនៅលើតុនោះនឹងនាំឲ្យប៉ះពាល់ក្រពះ ងាយធ្វើឲ្យបេះដូងភាពស្លកសាំង ហើមពោះ ដែលអាចបង្កើតជារោគសញ្ញាជំងឺក្រពះ ឬពោះវៀនរ៉ាំរ៉ៃ។
០៤) ជំងឺភ្នែក
នៅពេលដែលការដេកនៅលើតុ ក្រោយពេលបាយថ្ងៃត្រង់ ធ្វើឲ្យគ្រាប់ភ្នែក មានបញ្ហា អាចហើមភ្នែក អ័ក្សភ្នែក ប៉ះពាល់ដល់គ្រាប់ភ្នែក។ នៅក្នុងការស្រាវជ្រាវ ក៏បានបញ្ជាក់បន្ថែមទៀតថា ការដេកនៅលើតុ ក្រោយពេលបាយថ្ងៃត្រង់ ប៉ះពាល់ដល់ភ្នែកខ្លាំងបំផុត ដូច្នេះគួរតែជៀសវៀង។
០៥) ជំងឺឆ្អឹងខ្នង
នៅពេលក្រាបដេកនៅលើតុ ធ្វើឲ្យឆ្នឹងខ្នង ស្មា និងសាច់ដុំចង្កេះ ស្ថិតក្នុងស្ថានភាពនៃភាពតានតឹង ជាពិសេសគឺឈឺក។ មិនតែប៉ុណ្ណោះ វាបណ្តាលឲ្យឆ្អឹងកង ក និងទ្រូងទទួលរងសម្ពាធខ្លាំង។ បើសិនជាបន្តដេកនៅលើតុ ជាអចិត្រៃ្តនោះ វាអាចបណ្ដាលឲ្យមានជំងឺឆ្នឹងខ្នង។
០៦) ជំងឺសរសៃប្រសាទ
នៅពេលសម្ពាធឈាមដំណើរការមិនស្រូល ហើយសកម្មភាពនោះចេះតែបន្ដពីមួយថ្ងៃទៅមួយថ្ងៃនោះ អាចធ្វើឲ្យអ្នកកើតមានជំងឺសរសៃប្រសាទ និងអាចឈានដល់ជំងឺ «ផ្លូវចិត្តធ្ងន់ធ្ងរ»។
០៧) ជំងឺស្ពឹកដៃ ឬខ្វិន
ដេកដាក់ដៃនៅលើតុ បណ្ដាលឲ្យដៃមានភាពស្ពឹកស្រពន់ ព្រោះថាសម្ពាធឈាមពិបាកក្នុងការធ្វើចលនា អាចធ្វើឲ្យដៃខ្វិនបាន៕
ដកស្រង់ និងប្រែសម្រួល៖ ទស្សនាវដ្ដីសុខភាពសាធារណៈ
មតិយោបល់