ស្រីស្រស់ Mirjana Puhar របស់ស៊ែរប៊ីអាយុ ១៩ ឆ្នាំ ដែលបង្ហាញខ្លួនក្នុងរដូវកាលទី ២១ ក្នុងកម្មវិធី Next Top Model របស់អាមេរិក ត្រូវបានគេសម្លាប់ ។នេះបើយោងតាមសារព័ត៌មាន TMZ ចុះផ្សាយ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នាង Puhar និងមិត្តប្រុសបាននាំគ្នាទៅផ្ទះ បន្ទាប់មកក៏ឭសូរសម្លេងកាំភ្លើង បាញ់ជាច្រើគ្រាប់ ។ ក្នុងហេតុការណ៍នេះ មិត្តប្រុសរបស់នាង Mirjana Puhar ក៏ត្រូវបានគេសម្លាប់ផងដែរ ។
បើតាមប្រភពបានបន្តថា បុរសអាយុ ១៩ ឆ្នាំ ឈ្មោះ Emmanuel Jesus Rangel ត្រូវាបានចាប់ខ្លួនពីបទឃាតកម្ម ដោយគេជឿជាក់ថា បុរសរូបនេះ ពាក់ព័ន្ធនឹងថ្នាំញៀន រហូតដល់បែកថ្នាំ ៕
មតិយោបល់